ព័ត៌មាន

ពិព័រណ៍ភាពយន្ត "អស្ចារ្យ គ្រានានានៃភាពយន្ដ"

អ្នកសរសេរ: Khen Sophara



"អស្ចារ្យ គ្រានានានៃភាពយន្ដ" កំពុងប្រារព្ឋនៅឯ
វិទ្យាស្ថានភាសាបារាំងអាលីយ៉ង់ (IFC)។

3 Apr – អ្នកថតរូបជនជាតិបារាំង លោក Christian Milovanoff កំពុងដាក់បង្ហាញការតាំងពិព័រណ៍ភាពយន្ដដែលមានឈ្មោះថា "អស្ចារ្យ គ្រានានានៃភាពយន្ដ" នៅឯវិទ្យាស្ថានភាសាបារាំងអាលីយ៉ង់ (IFC) ថ្មីៗនេះ នៅក្នុងទីក្រុងភ្នំពេញ។

ការដាក់បង្ហាញនេះ ត្រូវបានសម្ពោធកាលពីថ្ងៃព្រហស្បតិ៍ទី ៣០ ខែមីនា សប្ដាហ៏មុននេះ ហើយបើតាមរយៈទំព័រ Facebook របស់កម្មវីធីនេះ ការតាំងពិព័រណ៍ នឹងបន្ដរហូតដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧។

អ្នកថតរូប និងជំនាញផ្នែកភាពយន្ដមួយរូបនេះ សង្ឃឹមថាអ្នកស្នេហាវិស័យភាពយន្ដ នឹងទទួលបានបទពិសោធន៍ថ្មីៗតាមរយៈការតាំងពិព័រណ៍ "អស្ចារ្យ គ្រានានានៃភាពយន្ដ" របស់លោកនេះ ដែលជាការប្រមូលផ្ដុំឈុតខ្លីៗពីភាពយន្ដជាច្រើន ដើម្បីនិទានសាច់រឿងនីមួយៗ។

ខុសពីការតាំងពិពណ៌ភាពយន្ដដទៃទៀត ដែលប្រើប្រាស់រូបថតរបស់តារាសម្ដែង និងរូបថតដកស្រង់ពីក្នុងខ្សែភាពយន្ដមក ដោយការតាំងពិព័រណ៍មួយនេះ នឹងមានជាវីដេអូមកជំនួសវិញ។


តាំងពីព័រណ៍រូបភាពដែលមានចលនា ឬ វីដេអូនៅក្នុងពិធីនេះ


ឈុតវីដេអូមួយចំនួន ដែលកំពុងតែចាក់បញ្ចាំង

ឈុតវីដេអូដែលចាក់បញ្ចាំងនៅក្នុង "អស្ចារ្យ គ្រានានានៃភាពយន្ដ" គឺត្រូវបានរើសសម្រិតសម្រាំងដោយលោកMilovanoff ផ្ទាល់ ហើយវីដេអូទាំងនោះ នឹងបញ្ចាំងលើជញ្ចាំងចំនួនបួន នៅឯសាលតាំងពិព័រណ៍របស់IFC ដោយប្រៀបដូចជារោងភាពយន្ដតូចៗបួនដែរ ហើយរោងនីមួយៗនឹងមានប្រធានបទប្លែកៗពីគ្នា ដូចជាសំណើច ប្រវត្តិសាស្រ្ត តន្ដ្រី និង ភាសាកាយវិការរបស់តារាសម្ដែង។

ការតាំងពិព័រណ៍ភាពយន្ដនេះ គឺអាចចូលមើលបានដោយសេរី និងឥតគិតថ្លៃ។

(Photo source: Institut Francais Du Cambodge's Facebook)

Cinema Online, 3 មេសា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង