ព័ត៌មាន

អ្នកដឹកនាំរឿង "Star Wars" ផលិត"Your Name" ខ្នាតធំ

អ្នកសរសេរ: Farah Hanis



ត្រៀមខ្លួនហើយឬនៅ សម្រាប់រឿង "Your Name" ដើរតួដោយមនុស្ស ?

28 Sep – តើហ្វេនគាំទ្ររឿងគំនូរជីវចលជប៉ុន anime មានបានឮដំណឹងហើយឬនៅ ថាភាពយន្ដដ៏ល្បីល្បាញ រឿង "Your Name" ពេលនេះកំពុងតែផលិតឡើងវិញ ជាភាពយន្ដហូលីវូដ ដឹកនាំដោយអ្នកដឹកនាំរឿង "Star Wars" លោក J.J. Abrams?

The Hollywood Reporter រាយការណ៍ថាផលិតកម្ម Paramount Pictures និងលោក Abrams តាមរយៈផលិតកម្មគាត់ឈ្មោះ Bad Robot Productions នឹងសហការគ្នាផលិតភាពយន្ដថតតាមលំនាំរឿងដើមនេះ រូមជាមួយ Lindsey Weber និង Genki Kawamura ដែលជាអតីតផលិតករក្នុងភាពយន្ដគំនូរជីវចលដើមកាលពីឆ្នាំ 2016 ផងដែរ។

អ្នកនិពន្ធទទួលពានរង្វាន់ Oscar លោក Eric Heisserer នឹងចូលរួមសរសេរប៉ារ៉ូលរឿងសម្រាប់ភាពយន្ដថតជាថ្មីដែលសម្តែងដោយមនុស្សផ្ទាល់នេះ។

អ្នកបង្កើត Makoto Shinkai បានបង្ហើបឲ្យដឹងថា "Your Name" គឺជាភាពយន្ដដែលបង្កើតចេញពីក្ដីស្រម៉ៃរបស់ក្រុមការងារជនជាតិជប៉ុន ហើយផលិតឡើងនៅក្នុងស្រុក"។

"នៅពេលដែលភាពយន្ដគំនូរជីវចលមួយឆ្លងកាត់ការផលិតជាភាពយន្ដហូលីវូដ ពួកយើងសង្ឃឹមថា នឹងឃើញនូវគំនិតថ្មីៗ ប្លែកៗ ដែលពួកយើងមិនធ្លាប់បានដឹងពីមុន។ ខ្ញុំរំភើបរីករាយណាស់ ក្នុងការរង់ចាំទស្សនាភាពយន្ដនេះ ជាលក្ខណៈបែបរស់រវើក។"


យើងមិនទាន់ដឹងនៅឡើយទេថា អ្នកណានឹងសម្ដែងជាតួ Taki និង Mitsuha.

ភាពយន្ដស្នេហាបែបវិទ្យាសាស្រ្ដទំនើប រឿង "Your Name" និយាយទាក់ទងនឹងក្មេងប្រុសជំទង់ម្នាក់ឈ្មោះ Taki និងក្មេងស្រីជំទង់ម្នាក់ឈ្មោះ Mitsuha ដែលអ្នកទាំងពីរនេះ រស់នៅទីតាំងផ្សេងគ្នាក្នុងប្រទេសជប៉ុន ប៉ុន្ដែពួកគេអាចផ្លាស់ប្ដូរខ្លួនប្រាណគ្នាបាន ហើយពួកគេត្រូវតែរិះរកវិធីជួបគ្នាឲ្យបានដើម្បីរារាំងអភ្ភូតហេតុដ៏អាក្រក់មួយនេះ មិនឲ្យកើតឡើងបាន។

ភាពយន្ដគំនូរជីវចលនេះ រកប្រាក់ចំនូលបាន ៣៥៥លានដុល្លារសហរដ្ឋអាមេរិក ទូទាំងពិភពលោកកាលពីឆ្នាំមុន ហើយបច្ចុប្បន្ននេះគឺជាភាពយន្ដជប៉ុនដែលប្រមូលចំនូលបានច្រើនជាងគេបំផុត លំដាប់ទី4។ ប៉ុន្ដែនេះមិនមែនជាការថតសារដើមលើកដំបូងទេ សម្រាប់រឿងមួយខ្សែនេះ ព្រោះថាកាលពីខែមិថុនាមុននេះ "Your Name" ក៏ត្រូវបានផលិតសារដើមជារឿងអាសអាភាស ជាមួយចំនងជើង"Your Rope" (ពាក្យកំប្លែងបន្ថែមទៅលើចំនងជើងដើម) ដែលចូលរួមសម្ដែងដោយតារាសម្ដែងភាពយន្ដអាសអាភាសជប៉ុន នាង Ayane Suzukawa។

Cinema Online, 28 កញ្ញា 2017


ភាពយន្តទាក់ទង:
Your Name (Japanese) (23 Feb 2017)
Star Wars: The Last Jedi (14 Dec 2017)
Star Wars: The Force Awakens (18 Dec 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង