ព័ត៌មាន

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៧

អ្នកសរសេរ: Florey DM



តារាសម្តែង និងក្រុមការងារ រឿង "Jailbreak" ក្នុងកម្មវិធីសម្ពោធមហោស្រពភាពយន្ត ក្នុងឆ្នាំ ២០១៧ នេះ

6 Mar - ពិធីសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហៅកាត់ថា "CIFF" លើកទី ៧ បានចាប់ផ្តើមយ៉ាងជោគជ័យ កាលពីល្ងាចថ្ងៃទី ៤ មីនា នៅឯសាលមហោស្រព ចតុមុខ ក្នុងទីក្រុងភ្នំពេញ។

ពិធីនេះត្រូវបានចូលរួមដោយផលិតករភាពយន្ត និងអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ពីបណ្តាប្រទេសជាច្រើន ជាពិសេសគឺវត្តមានរបស់រដ្ធមន្ត្រី ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សក្កណា ផងដែរ។

នេះក៏ជាឱកាសដ៏ល្អ សម្រាប់អ្នកជំនាញខាងភាពយន្ត ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ហើយអាចប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ។


លោកជំទាវ ភឿង សក្ខណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឡើងថ្លែងសុន្ទរកថា
នៅពិធីសម្ពោធកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។

អ្នកស្រី Angelina Jolie ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយស ក្នុងពិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី 7 ឆ្នាំ 2017 នេះ មិនបានចូលរួមក្នុងពិធីសម្ពោធនោះទេ។ ទោះជាយ៉ាងណា គាត់បានផ្ញើសារមួយ ដោយសង្ឃឹមថា "មហោស្រពឆ្នាំនេះនឹងបន្តគាំទ្រ ដល់ការផ្លាស់ប្តូរគំនិត និងណែនាំមនុស្សបន្ថែមទៀតមកប្រទេសកម្ពុជា ដែលជាផ្ទះនៃភាពយន្ត និងសិល្បៈ"។ នៅក្នុងពិធីនោះ អ្នកចូលរួមបានទស្សនាភាពយន្តខ្លីប្រចាំមហោស្រពឆ្នាំនេះពីក្រុម FLY គឺរឿង "Departure" បានមុនគេ ដែល FLY ជាកម្មវិធីរបស់ផលិតករភាពយន្តវ័យក្មេងរបស់អាស៊ាន បង្វឹកដោយគណៈកម្មាការភាពយន្តកម្ពុជា គណៈកម្មការភាពយន្តក្រុងបូសាន និងបណ្តាញគណៈកម្មការភាពយន្តអាស៊ី។ នៅទីនោះ ក៏មានការចាក់បញ្ចាំងរឿង "King's Last Song" ពីលោក John Pirozzi ដោយមានការសម្តែងពីក្រុមសិល្បៈ Sophiline Shapiro ផងដែរ។ នៅក្រោយពិធីនោះ ការប្រគុំតន្ត្រីមួយដោយក្រុម Drakkar ក៏បានធ្វើឡើងនៅទីនោះផងដែរ។


តារាសម្តែង និងក្រុមការងាររឿង "Jailbreak" ចូលរួមក្នុងពិធីជបលៀងក្នុងមហោស្រពនេះ
មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងដំណើរការរហូតដល់ថ្ងៃទី ៩ មីនា។

គួរបញ្ជាក់ផងដែរថា ក៏មានភាពយន្តខ្មែរខ្នាតធំមួយចំនួនដែលនឹងចាក់បញ្ចាំងក្នុងពិធីនេះដែរ ដូចជារឿង "Jailbreak" "Mind Cage" ដែលបានចាក់បញ្ចាំងនៅទីក្រុងភ្នំពេញនៅថ្ងៃទី ៥ មីនាខាងមុខនេះ និងរឿងដែលឈ្នះពានរង្វាន់ Oscar គីរឿង "Moonlight" និង "La La Land" ផងដែរ។

ទទួលម៉ោងបញ្ចាំងរបស់ភាពយន្ត ក្នុងមហោស្រពភាពយន្តអន្តរជាតិទីនេះ HERE

Cinema Online, 6 មីនា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង