ព័ត៌មាន

"Jumanji 2" ជាប់ឈ្មោះសម្រាប់ពានរង្វាន់ Oscar

អ្នកសរសេរ: Vong Phal Solysa



ក្រុមតារាសម្តែងនៃ"Jumanji: Welcome to the Jungle": Kevin Hart,
Dwayne Johnson, Karen Gillan, និង Jack Black (ពីឆ្វេងទៅស្តាំ)។

7 Dec – កាលពីពេលថ្មីៗនេះ កម្មវិធី Academy Awards លើកទី 90 បានធ្វើការប្រកាសពីបញ្ជីឈ្មោះនៃខ្សែភាពយន្តដែលត្រូវបានជម្រុះយកដើម្បីឈរឈ្មោះសម្រាប់ពានរង្វាន់ផ្នែក Best Visual Effects។

ក្នុងចំណោមខ្សែភាពយន្តទាំង 20 រឿងដែលត្រូវបានជ្រើសរើសដោយ The Academy of Motion Picture Arts and Sciences ខ្សែភាពយន្ត "Jumanji: Welcome to the Jungle" គឺជាខ្សែភាពយន្តមួយដែលនឹងប្រកួតប្រជែងសម្រាប់ពានរង្វាន់ដ៏ខ្ពង់ខ្ពស់មួយនេះ។

ជាខ្សែភាពយន្តវគ្គថ្មីទៅនឹងខ្សែភាពយន្ត "Jumanji" កាលពីឆ្នាំ 1995 និងជាការរំឮកដល់តារាសម្តែងដែលបានបាត់បង់ជីវិតទៅ គឺលោក Robin Williams ខ្សែភាពយន្ត "Jumanji: Welcome to the Jungle" នឹងត្រូវបានសម្តែងដោយ Dwayne Johnson រួមជាមួយ Kevin Hart, Jack Black, Nick Jonas និង Karen Gillan។

លើកលែងតែ Jonas ដែលដើរតួជាមគ្គុទេសក៏ទេសចរណ៏ដ៏ចម្លែកម្នាក់ អ្នកទាំងបួនទៀតនឹងសម្តែងជាតួអង្គតំណាងឲ្យក្មេងជំទង់បួនរូប ដែលត្រូវបានទាញចូលទៅក្នុងពិភពនៃ Jumanji តាមរយៈវីដេអូហ្គេមមួយ ហើយពួកគេត្រូវព្យាយាមស្វែងរកផ្លូវចាកចេញពីវាវិញ។

រួមជាមួយ "Jumanji: Welcome to the Jungle" នៅលើបញ្ជី គឺ "Star Wars: The Last Jedi" ដែលខ្សែភាពយន្តទាំងពីរសុទ្ធតែនៅមិនទាន់ចាប់បញ្ចាំងនៅតាមរោងកុនឡើយ។

បញ្ជីមួយនេះក៏មាននូវខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងឆ្នាំនេះទាំងបួនរឿងផងដែរ គឺ "Beauty and the Beast," "Wonder Woman," "Guardians of the Galaxy Vol. 2," និង "Spider-Man Homecoming"។

ខ្សែភាពយន្តឯទៀតដែលបានជាប់ឈ្មោះជម្រុះសម្រាប់ពានរង្វាន់មួយនេះ រួមមានខ្សែភាពយន្តខ្នាតធំដែលប្រើដើមទុនផលិតច្រើនសន្ធឹកសន្ធាប់ ដូចជា "Alien: Covenant," "Blade Runner 2049," "Dunkirk," "Ghost in the Shell," "Justice League," "Logan," "Thor: Ragnarok," "War for the Planet of the Apes," និងខ្សែភាពយន្តបែបស្រមើស្រមៃរបស់កូរ៉េខាងត្បូងដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងគឺ "Okja"។

នៅចុងខែនេះ ក្រុមការងារ Visual Effects Branch Executive Committee នៃកម្មវិធី Academy Awards នឹងធ្វើការជ្រើសយកនូវខ្សែភាពយន្តចំនួន 10 ដែលនឹងបន្តឈរឈ្មោះជាបេក្ខភាពបោះឆ្នោតសម្រាប់ពានរង្វាន់មួយនេះ។

លើសពីនេះទៅទៀត បញ្ជីនៃបេក្ខភាពឈរឈ្មោះសម្រាប់ពានរង្វាន់ទាំងមូលនៃកម្មវិធី Academy Awards លើកទី 90 នឹងធ្វើការប្រកាសនៅថ្ងៃទី 23 មករា ហើយកម្មវិធីនឹងប្រារព្ធធ្វើនៅថ្ងៃទី 4 មីនានៅឯមហោស្រព Dolby Theatre នៅហូលីវូដ។

ផ្សងព្រេងជាមួយ "Jumanji: Welcome to the Jungle" នៅពេលដែលវាចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងស្រុកនៅថ្ងៃទី 21 ធ្នូនេះ។

Cinema Online, 7 ធ្នូ 2017


ភាពយន្តទាក់ទង:
Jumanji: Welcome To The Jungle (21 Dec 2017) [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង