ព័ត៌មាន

ភាពយន្ដខ្មែររបស់ Jolie ជាស្នាដៃដឹកនាំល្អបំផុតរបស់នាង

អ្នកសរសេរ: Farah Hanis



ស្នាដៃដឹកនាំទី៤របស់ Angelina Jolie, រឿង "First They Killed My Father"
ទទួលការអបអរសាទរយ៉ាងមហិមានៅ Telluride Film Festival

4 Sep – ស្នាដៃដឹកនាំចុងក្រោយរបស់ Angelina Jolie ក្នុងរឿង "First They Killed My Father: A Daughter of Cambodia Remembers" ទទួលបានការអបអរសាទរ និង កោតសរសើរមិនដាច់ពីមាត់នៅឯការចាក់បញ្ចាំងលើកដំបូងនៅអាមេរិកខាងជើងនៅក្នុងមហោស្រពភាពយន្ដ Telluride Film Festival ក្នុងទីក្រុង Colorado។

ភាពយន្ដនេះត្រូវបានទទួលការសរសើរថាជាស្នាដៃដឹកនាំល្អបំផុតរបស់នាង "ពេលនេះនាងបានពាំនាំមកនូវស្នាដៃល្អបំផុត" យោងទៅតាម IndieWire "រឿង "First They Killed My Father" គឺជាភាពយន្ដល្អបំផុតរបស់ Jolie" យោងទៅតាម Awards Circuit "រឿង"First They Killed My Father" គឺជាស្នាដៃដឹកនាំល្អដាច់គេរបស់Jolie" យោងទៅតាម TH) គឺសុទ្ធតែជាសម្ដីមួយចំនូន ដែលលេចតាមបណ្ដាញសង្គមបន្ទាប់ពីការចាក់បញ្ចាំងនៅ Telluride នេះ។

តារាសម្ដែងស្រីក្លាយខ្លួនជាអ្នកដឹកនាំរឿងមួយរូបនេះ បានទិញសៀវភៅរឿងដែលភាពយន្ដនេះថតតាមក្នុងតម្លៃត្រឹមតែ 2 ដុល្លារសហរដ្ឋអាមេរិក នៅតាមចិញ្ចើមផ្លូវនៅពេលដែលនាងធ្វើដំនើរកំសាន្តនៅក្នុងប្រទេសកម្ពុជា។ នាងនិយាយទៀតថាសៀវភៅមួយក្បាលនេះបានផ្លាស់ប្ដូរជីវិតនាង តាមការរាយការណ៍របស់ The Hollywood Reporter។

"ខ្ញុំភ្ញាក់ផ្អើលនឹងភាពល្ងង់ខ្លៅរបស់ខ្លួនឯង" Jolie និយាយពីចំនេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ដកម្ពុជាដែលធ្វើឲ្យនាងសំរេចចិត្តទិញសៀវភៅមួយក្បាលនេះ។

កូនប្រុសច្បង Maddox របស់នាងដែលនាងបានទទួលយកទៅចិញ្ចឹមពីអង្គការកុមារកំព្រាមួយនៅកម្ពុជានៅឆ្នាំ ២០០២ ក៏បានចូលរួមជាចំណែកមួយនៃការផលិតភាពយន្តនេះតាំងពីដំបូងផងដែរ។

"ខ្ញុំចង់ឲ្យកូនប្រុសខ្ញុំដឹងពីដើមកំណើតរបស់គេ," Jolie បានលើកឡើង។

"គាត់ (Maddox) គឺជាមនុស្សដំបូងដែលបាននិយាយថាគាត់ចង់ឲ្យពួកយើងផលិតភាពយន្ដនេះឡើង។ ពួកយើងមានប៉ារូលរឿងនេះពីរបីឆ្នាំមកហើយ ។ ពួកយើងនិយាយប្រាប់គាត់ថា ពេលណាដែលកូនត្រៀមខ្លួនហើយ ព្រោះកូននឹងធ្វើការរួមជាមួយពួកយើង កូនចូលប្រទ្បូក ស្រាវជ្រាវ តាមជាប់ជាមួយពួកយើងជានិច្ច" នាងរ៉ាយរ៉ាប់ពីការចូលរួមរបស់កូនប្រុសនាង។

"យើងនឹងចាក់ឬស ចាក់គល់ប្រវត្តិសាស្រ្ដប្រទេសកម្ពុជា កូននឹងបានធ្វើការជាមួយប្រជាជនមាតុភូមិកូន និង រៀនពីក្ដីស្រលាញ់។ នេះគឺជាការងារដ៏ធំមួយ ដូច្នេះម៉ាក់ត្រូវការឲ្យកូនរួចរាល់ក្នុងការទទួលយកការងារមួយនេះ និង យល់ពីអ្វីៗគ្រប់យ៉ាង"។ កូនប្រុសរបស់នាងមួយទៀត Pax អាយុ១៣ឆ្នាំក៏បានធ្វើការជាអ្នកថតរូបនៅទីតាំងថតដែរ។


Jolie បាននាំគ្រួសារនាងទៅកាន់ការបញ្ចាំងដំបូងនៃភាពយន្ដនេះ
(Photo source: Paul Best | Getty Images)

ផ្អែកតាមសៀវភៅរបស់សកម្មជនផ្នែកសិទ្ធមនុស្សជនជាតិខ្មែរ សញ្ជាតិអាមេរិក Loung Ung ដែលនិយាយពីជីវិតរបស់នាងជាកូនទាហ៊ាននៅកម្ពុជាកាលពីសម័យខ្មែរក្រហមនោះ Jolie គឺជាអ្នកសរសេរ ដឹកនាំ និងផលិតភាពយន្ដ Netflix មួយនេះ។

ភាពយន្ដនេះ និយាយអំពីតួអង្គ កាលពីកុមារភាព សម្ដែងដោយតារាសម្ដែងថ្មីថ្មោង សារឹម ស្រីម៉ុច ដែលឆ្លងកាត់ការលំបាកសព្វមុខ ដើម្បីរស់រានមានជីវិតនៅក្នុងរបបខ្មែក្រហមដ៏ឃោរឃៅនេះ ដែលបានសម្លាប់ បង្ហូរឈាមប្រជាជនខ្មែររាប់លាននាក់ក្នុងកំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៨ ដោយគ្មានការអាណិតប្រណីអ្វីសោះឡើយ។

"First They Killed My Father" នឹងចេញបញ្ចាំងជាផ្លូវការនៅលើ Netflix នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

ប៉ុន្ដែសម្រាប់ប្រជាជនខ្មែរដែលបានទទួលកិត្តិយសជាទស្សនិកជនដំបូងបំផុតក្នុងការទស្សនាភាពយន្ដនេះកាលពីដើមឆ្នាំនេះក៏នឹងទទួលបានកិត្តិយសម្ដងទៀតក្នុងការទស្សនាភាពយន្ដនេះតាមរោងកុនចាប់ពីថ្ងៃ៨ កញ្ញាខាងមុខនេះ។

(Photo source: Vivien Killilea | Getty Images)

Cinema Online, 4 កញ្ញា 2017


ភាពយន្តទាក់ទង:
First They Killed My Father (CIFF) (Khmer) (Not Showing)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង