ព័ត៌មាន

ចូលរួមពិព័រណ៍សាកលវិទ្យាល័យជាមួយ JaiKonTV

អ្នកសរសេរ: Florey DM



JaiKonTV នឹងចូលរួមពិព័រណ៍សាកលវិទ្យាល័យ

12 Oct – ជាសិស្សក៏ដោយ មិនមែនក៏ដោយ ក៏អាចមកចូលរួមជាមួយនឹង JaiKonTV បានដូចគ្នា ជាមួយនឹងកម្មវិធីពិព័រណ៍សាកលវិទ្យាល័យ ដែលនឹងធ្វើទ្បើងនាចុងសប្តាហ៍នេះ។

នាថ្ងៃទី 14 និង 15 តុលានេះ JaiKonTV នឹងចូលរួមក្នុងកម្មវិធីពិព័រណ៍សាកលវិទ្យាល័យ ដែលនឹងធ្វើទ្បើងនៅកោះពេជ្រចាប់ពីម៉ោង 8ព្រឹក ដល់ 8យប់។ ការចូលរួមនឹងមិនមានការបង់ប្រាក់នោះទេ។

JaiKonTV គឺជាកម្មវិធីទូរស័ព្ទដៃស្របច្បាប់ដំបូងគេបង្អស់ ដែលអ្នកអាចធ្វើការទស្សនានៅភាពយន្ត រឿងភាគ វីដេអូដើរកំសាន្ត វីដេអូបង្ហាញពីការផាត់មុខ រឿងខ្លីៗ និងច្រើនទៀត ក្នុងគុណភាពខ្ពស់។ នៅលើ JaiKonTV លោកអ្នកក៏អាចធ្វើការទស្សនាទ្បើងវិញនូវខ្សែភាពយន្តដែលធ្លាប់ចាក់បញ្ចាំងនៅតាមរោងភាពយន្ត និងរឿងភាគចិនចាស់ៗដែលមានការបញ្ចូលសម្លេងជាភាសារខ្មែរ។

សម្រាប់សិស្សានុសិស្សដែលទើបតែបញ្ចប់ការសិក្សានូវវិទ្យាល័យ នៅក្នុងកម្មវិធីពិព័រណ៍នេះ អ្នកនឹងទទួលបានមិនត្រឹមតែព័ត៌មានអំពីសាកលវិទ្យាល័យនោះទេ ប៉ុន្តែក៏ដូចជាអាចទទួលបានពត៌មាន និងឈ្នះរង្វាន់ជាច្រើននៅឯស្តង់របស់ JaiKonTV នៅក្នុងកម្មវិធីនេះ។

ហើយនេះក៏អាចជាឱកាសរបស់អ្នកដើម្បីធ្វើការជាវគូប៉ុងរបស់ JaiKonTV នៅឯស្តង់ផ្ទាល់ ដែលគូប៉ុងទាំងនោះមានដូចជា គូប៉ុងតម្លៃ USD3 (ប្រើប្រាស់បានរយៈពេល 1 ខែ) គូប៉ុងតម្លៃ USD8 (ប្រើប្រាស់បានរយៈពេល 3 ខែ) គូប៉ុងតម្លៃ USD15 (ប្រើប្រាស់បានរយៈពេល 6 ខែ) និង គូប៉ុងតម្លៃ USD30 (ប្រើប្រាស់បានរយៈពេល 1 ឆ្នាំ)។

Cinema Online, 12 តុលា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង