ព័ត៌មាន

ស្គីក្នុងរឿងថ្មីរបស់ Jackie Chan ធ្វើពីមាសសុទ្ធ

អ្នកសរសេរ: Khen Sophara



Jackie Chan ដែលនឹងបង្ហាញមុខនៅក្នុងរឿង "Bleeding Steel" នៅពេលឆាប់ៗនេះ
គឺត្រូវបានគេបង្កើតឈុតស្គីមានកំណត់ធ្វើពីមាសសុទ្ធ 14-K ជាកិត្តិយសដាក់ឈ្មោះតាមគាត់

6 Dec – អាយុ 63 ឆ្នាំហើយនៅតែរឹងមាំ មិនផ្លាស់ប្ដូរសោះ! គ្មានអ្នកណាអាចប្រៀបជាមួយនឹងលោក Jackie Chan និង កេរ្តិ៍ឈ្មោះដ៏ថិតថេររបស់គាត់ទេ។

ក្រៅពីការងារ និង ឥទ្ធិពលរបស់គាត់ជាតារាភាពយន្ដជើងចាស់មួយរូបដែលទទួលការចាប់អារម្មណ៍ពីសាធារណជន ពេលនេះសូម្បីតែជីវិតឯកជន និង ចំនង់ចំនូលចិត្តផ្ទាល់ខ្លួនរបស់លោកក៏ត្រូវទទួលការចាប់អារម្មណ៍ដែរព្រោះថាគាត់ទើបតែទទួលបានឈុតស្គីដ៏ទំនើបមួយដែលបង្កើតឡើងថ្មីជាកិតិ្តយសសំរាប់គាត់តែម្ដង។

"ឈុតស្គី Jackie Chan នេះគឺត្រូវបានច្នៃឡើងដោយពិសេសស្របទៅតាមការស្រឡាញ់ព្រៃឈើជិតផុតពូជរបស់គាត់។ Jackie មានសារមន្ទីរផ្ទាល់ខ្លួនដែលគាត់ដាក់បង្ហាញនូវប្រវិត្តសាស្រ្ដនៃដើមឈើទាំងនេះ ហើយគាត់ក៏ប្ដេជ្ញាចិត្តក្នុងការថែរក្សាពូជទាំងនេះ" លោក Andreas Pichler ម្ចាស់ក្រុមហ៊ុន Foil Skis ដែលបង្កើតឈុតស្គីនេះ។

ឈុតស្គីមានកំណត់នេះគឺធ្វើឡើងពីមាសសុទ្ធ 14-K លាយជាមួយនឹងឈើ Amaranto ដែលឆ្លងកាត់ការទទួលស្គាល់ត្រឹមត្រូវហើយត្រូវបានរើសដោយលោក Jackie ផ្ទាល់នេះគឺមានតម្លៃ 42,000 ដុល្លារសហរដ្ឋអាមេរិក។

ជំរើសឈើដែលគេយកមកប្រើនេះគឺក៏មិនមែនដោយចៃដន្យដែរ ព្រោះដូចរៀបរាប់នៅខាងលើអញ្ចឹង លោក Jackie គឺត្រូវគេស្គាល់ថាជាអ្នកស្នេហាព្រៃឈើដើមឈើកម្រ និង ព្រៃឈើជិតផុតពូជនៅជុំវិញពិភពលោកទាំងអស់។


ឈុតស្គី Jackie Chan នេះរួមមានទាំងកាបូបសំរាប់ធ្វើដំណើរ ដែលធ្វើឡើងពីស្បែកដេរដោយដៃ
(Photo source: Foil Skis).

រាល់ការទិញឈុតស្គី Oro-Amaranto Jackie Chan នេះមួយ អ្នកក៏នឹងទទួលបានសៀវភៅអនុស្សាវរីយ៍និង លិខិតបញ្ជាក់ចុះហត្ថលេខាដោយតារាសម្ដែងនេះផ្ទាល់ផងដែរ។

មិនមែនជារឿងភ្ញាក់ផ្អើលមួយទេដែលលោក Jackie Chan នៅតែលេងស្គីទៀតនៅអាយុនេះទៅហើយ ព្រោះថាគាត់ក៏នៅតែសម្ដែងឈុតគ្រោះថ្នាក់ដោយផ្ទាល់ មិនត្រូវការតួជំនួសទ្បើយ ហើយយើងនឹងដឹងនៅពេលទស្សនាភាពយន្ដចុងក្រោយគេរបស់គាត់រឿង "Bleeding Steel" នៅចុងខែនេះថាតើអ្វីៗពិតដូចការដែលគាត់និយាយឬទេ!

កុំភ្លេចទៅទស្សនា "Bleeding Steel" នៅតាមរោងកុននានា ចាប់ពីថ្ងៃទី 28 ខែធ្នូខាងមុខនេះ!

Cinema Online, 6 ធ្នូ 2017


ភាពយន្តទាក់ទង:
Bleeding Steel (Mandarin) (28 Dec 2017) [Trailers]
The Foreigner (30 Sep 2017)
The Lego Ninjago Movie (22 Sep 2017)
The Nut Job 2: Nutty By Nature (07 Sep 2017)
Kung Fu Yoga (English / Mandarin) (27 Jan 2017)
Railroad Tigers (Mandarin) (03 Jan 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង