ព័ត៌មាន

Jackie Chan ព្រមានហ្វេន កុំឲ្យប្រថុយគ្រោះថ្នាក់

អ្នកសរសេរ: Heidi Hsia



Jackie Chan ក្នុងភាពយន្តចុងក្រោយបង្អស់របស់គាត់ "Railroad Tigers"។

4 Jan – Jackie Chan បានបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គមរបស់គាត់ក្នុងពេលថ្មីៗនេះ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់គាត់ទៅលើឥរិយាបទប្រថុយប្រថាននឹងគ្រោះថ្នាក់ របស់អ្នកគាំទ្រមួយរូប ហើយបានរំលឹកដល់អ្នកដទៃ កុំឲ្យយកតម្រាប់តាមបុរសរូបនោះ។

កាលពីថ្មីៗនេះ Jackie Chan បានធ្វើដំណើរទៅ Yinchuan ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់គាត់ឈ្មោះ "Railroad Tigers" ហើយនៅពេលដែលអ្នកគាំទ្រម្នាក់បានសម្រេចចិត្តទាក់ទាញចំណាប់អារម្មណ៏របស់គាត់ ដោយបានតោងឡើងឆាកដែលមានកម្ពស់ពីរជាន់ ដែលបានធ្វើឲ្យហ្វូងមនុស្សនៅខាងមុខគាត់មានភាពភ័យរន្ធត់យ៉ាងខ្លាំង។

ទោះបីជាទទួលបានការព្រមានពី Jackie Chan ដែលបានគំរាម នឹងចាកចេញពីកម្មវិធីប្រសិនបើគាត់បដិសេធមិនព្រមចុះក៏ដោយ អ្នកគាំទ្រមួយរូបនេះបានរក្សាចំហររបស់គាត់នៅនឹងមួយកន្លែង ទាល់តែតារាសម្តែងរូបនេះរៀបនឹងចេញ ទើបបុរសរូបនេះព្រមលោតចុះ។

បន្ទាប់មក សន្តិសុខរបស់កម្មវិធី ក៏បានប្រញាប់ឆ្ពោះទៅរកបុរសនោះ និងអមដំណើរគាត់ចេញពីកម្មវិធី។

Jackie បានចែករំលែកហេតុការណ៏មួយនេះ លើប្រព័ន្ធបណ្តាញសង្គមរបស់គាត់ ដោយបានថ្លែងថា "មិត្តរួមការងាររបស់ខ្ញុំ និងខ្ញុំមានការព្រួយបារម្ភខ្លាំង។ ខ្ញុំសង្ឃឹមថាគាត់នឹងមិនមានអ្វីកើតឡើង។ ខ្ញុំជាឪពុកម្នាក់ផងដែរ។ ក្នុងករណីមានបញ្ហាណាមួយទៅ តើឲ្យខ្ញុំទៅពន្យល់ប្រាប់ឪពុកម្តាយរបស់អ្នកគាំទ្ររូបនោះយ៉ាងដូចម្តេច?"

តារាសម្តែងរូបនេះបានសារភាពថាគាត់តែងតែព្រួយបារម្ភ នៅពេលព្រឹត្តិការណ៏បែបនេះកើតឡើង និងបានចែករំលែកថា អាជ្ញាធរក្នុងតំបន់បានព្រមានក្រុមការងារបស់គាត់រួចទៅហើយ ថាពួកគាត់នឹងមិនត្រូវអនុញ្ញាតឲ្យអញ្ជើញមក Yinchuan ទៀតឡើយ ប្រសិនបើស្ថានភាពស្រដៀងគ្នាទៅនឹងលើកនេះ កើតឡើងម្តងទៀត។

តារាឯករបស់ភាពយន្ត "Railroad Tigers" រូបនេះ ក៏បានជូនពរអ្នកគាំទ្ររបស់គាត់ ឲ្យមានសុខភាពល្អនិងមានសុភមង្គលក្នុងជីវិតក្នុងឆ្នាំ ២០១៧ ផងដែរ។

Cinema Online, 4 មករា 2017


ភាពយន្តទាក់ទង:
Railroad Tigers (Mandarin) (03 Jan 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង