ព័ត៌មាន

Harley Quinn នឹងចេញភាពយន្តផ្ទាល់ខ្លួនមួយទៀត

អ្នកសរសេរ: Florey DM



Margot Robbie និយាយអំពីភាពយន្តបែប Spin-Off
ថ្មីមួយនេះ នឹងខុសពីភាពយន្តមួយទៀតដែលប្រកាសកាលពីលើកមុន

4 Dec – ដំណឹងដ៏រីករាយសម្រាប់ហ្វេន Harley Quinn ទាំងអស់ ព្រោះថាតារាសម្តែងស្រី Margot Robbie ទើបតែប្រកាសថា Harley Quinn នឹងមានភាពយន្តថ្មីមួយទៀតកំពុងស្ថិតក្នុងការផលិត។

Robbie បាននិយាយមកកាន់សារពត៌មាន MTV News ថា៖ "ខ្ញុំកំពុងតែផ្តោតលើភាពយន្តបែប Spin-Off មួយទៀតរបស់ Harley Quinn មួយរយៈនេះ។" នាងបន្ថែមទៀតថា រឿងនេះគឺខុសពីរឿងមួយទៀតដែលបានប្រកាសកាលពីលើកមុន។

"ខ្ញុំនិយាយពាក្យនេះជាច្រើនដងនៅពេលកំពុងថត "Suicide Squad" ថា នាងពិតជាត្រូវការមិត្តស្រីៗរបស់នាង។"

Robbie បន្តទៀតថា នាងកំពុងតែស្ថិតក្នុងការផលិតរឿងនេះអស់រយៈជិត 2 ឆ្នាំមកហើយ ជាមួយនឹងផលិតកម្មរបស់នាងផ្ទាល់ គឺ LuckyChap Entertainment។

គួរបញ្ជាក់ផងដែរថា នេះគឺជារឿងទីបួនហើយដែល មានតួអង្គ Harley Quinn សម្តែងដោយនាងផ្ទាល់ រួមមានភាពយន្តបន្តពី "Suicide Squad" ភាពយន្ត Spin-Off ដែលផ្តោតលើទីក្រុង Gotham និងភាពយន្តរបស់ Joker-Harley Quinn តែពីរនាក់។

ទោះបីជាមានរឿងជាច្រើនបន្តបន្ទាប់នេះកើតទ្បើង Robbie នៅតែមិនទាន់ច្បាស់ថាមួយណានឹងចាប់ផ្តើមថតមុននោះទេ គ្រាន់តែដឹងថានាងនឹងតុបតែងខ្លួនជាតួអង្គ ម្តងទៀតក្នុងឆ្នាំ 2018 ខាងមុខនេះ។

តារាសម្តែងស្រីជនជាតិអូស្ត្រាលី វ័យ 27 ឆ្នាំរូបនេះ បានសម្តែងជាតួអង្គចិត្តអាក្រក់មួយនេះដំបូងគេ នៅក្នុងភាពយន្ត "Suicide Squad" ដែលចេញកាលពីឆ្នាំទៅ ដែលរឿងនេះរកចំណូលបានដល់ទៅ USD745.6 លាននៅទូទាំងពិភពលោក ទោះបីជាមានការរិះគន់ច្រើនសន្ធឹកសន្ធាប់ក៏ដោយ។

Cinema Online, 4 ធ្នូ 2017


ភាពយន្តទាក់ទង:
Suicide Squad (05 Aug 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង