ព័ត៌មាន

"ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ទទួលការឈរឈ្មោះដ៏ធំ

អ្នកសរសេរ: Khen Sophara



Angelina Jolie, Loung Ung និង Rithy Panh រួមជាមួយនឹងកូនរបស់
Jolie ព្រមទាំងតារាសម្ដែងក្នុងរឿង "ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ"

13 Dec – "ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" នឹងបញ្ចប់ឆ្នាំ ២០១៧ នេះជាមួយដំណឹងដ៏អស្ចារ្យមួយ! បន្ទាប់ពីទទួលបានពានរង្វាន់និងភាពជោគជ័យយ៉ាងសន្ធឹកសន្ធាប់នៅជុំរិញពិភពលោកតាំងពីពេលចាក់បញ្ចាំងរួចមក ពេលនេះភាពយន្ដខ្មែរមួយនេះក៏មានកិតិ្តយសយ៉ាងខ្ពង់ខ្ពស់ឈរឈ្មោះទទួលពានរង្វាន់នៅឯកម្មវិធី Golden Globes លើកទី 75 ផងដែរ។

ការឈរឈ្មោះទទួលពាននេះគឺសម្រាប់ផ្នែក Best Motion Picture – Foreign Language ជាតំណាងមកពីប្រទេសកម្ពុជា។

ភាពយន្ដផ្សេងទៀតដែលឈរឈ្មោះក្នុងផ្នែកនេះដែរ រួមមាន"A Fantastic Woman" (ប្រទេស Chile ), "In The Fade" (ប្រទេសអាល្លឺម៉ង់ និង បារាំង), "Loveless" (ប្រទេសរុស្សី) និង "The Square" (ប្រទេស Sweden អាល្លឺម៉ង់ និង បារាំង) ។

រឿង "The Bread Winner" ដែលជាស្នាដៃរបស់ Angelina Jolie ដែរនោះក៏ទទួលបានការឈរឈ្មោះក្នុងផ្នែក Best Motion Picture – Animated Slot នៅកម្មវិធី Golden Globes នេះដែរ។

រឿង "ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" គឺជាភាពយន្ដអំពីជីវិតនៅក្នុងរបបខ្មែរក្រហម ថតតាមលំនាំសៀវភៅរបស់ Loung Ung ដែលបានចេញចាក់បញ្ចាំងជាផ្លូវការកាលពីខែកញ្ញា នៅលើ Netflix។

ភាពយន្តខ្មែរក្រហមនេះក៏ត្រូវបានបញ្ចូលជាតំណាងប្រទេសកម្ពុជានៅកម្មវិធី Oscars ឆ្នាំ ២០១៨ សំរាប់ភាពយន្ដភាសាបរទេស ហើយភាពយន្ដដែលទទួលបានការឈរឈ្មោះជាផ្លូវការសរុបនឹងត្រូវបញ្ចេញនៅសប្ដាហ៍នេះ។

(Photo source: Stephen Lovekin/Shutterstock)

Cinema Online, 13 ធ្នូ 2017


ភាពយន្តទាក់ទង:
First They Killed My Father (CIFF) (Khmer) (Not Showing)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង