ព័ត៌មាន

ចិនជ្រើសយក "Wolf Warrior 2" ជាបេក្ខភាពអូស្ការ

អ្នកសរសេរ: Heidi Hsia



Wu Jing បានត្រឡប់មកវិញក្នុងខ្សែភាពយន្តដែលទទួលបានជោគជ័យដ៏ខ្លាំងក្លា គឺ "Wolf Warrior 2"។

10 Oct – ជាជាងការជ្រើសយកខ្សែភាពយន្តបែបសិល្បៈមនោសញ្ចេតនា ប្រទេសចិនបានសម្រេចចិត្តជ្រើសយកខ្សែភាពយន្តដែលទទួលបានជោគជ័យដ៏ធំធេងនៅតារាងលក់សំបុត្រកុនគឺ "Wolf Warrior 2" សម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រកួតយកពានរង្វាន់ផ្នែក Best Foreign Language Film នៅឯកម្មវិធី Academy Awards ឆ្នាំក្រោយ។

តាមការរាយការណ៏របស់ CRI ខ្សែភាពយន្តដែលរកប្រាក់ចំណូលបានជាង 5.7 ពាន់លាន RMB នៅឯតារាងលក់សំបុត្រកុនមួយនេះ គឺជាខ្សែភាពយន្តដែលរកប្រាក់ចំណូលបានច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រប្រទេសចិន ដោយថែមទាំងបានបំបែកកំណត់ត្រាកាន់កាប់ដោយខ្សែភាពយន្ត "The Mermaid" របស់ Stephen Chow ទៀតផង។

ប៉ុន្តែការសម្រេចចិត្តមួយនេះទទួលរងការរិះគន់ពីមហាជនជាច្រើនរូប ដោយអ្នករិះគន់វាយតម្លៃភាពយន្តទាំងឡាយបាននិយាយថា មិនដែលមានខ្សែភាពយន្តដែលទទួលបានជោគជ័យខ្លាំងក្លាណាមួយ អាចឈ្នះពានរង្វាន់ដែលផ្តល់ជូនសម្រាប់តែខ្សែភាពយន្តបែបសិល្បៈមនោសញ្ចេតនានោះឡើយ។

ពួកគេក៏បានជជែកពីការដែលខ្សែភាពយន្តផ្សេងៗដែលបានឈរឈ្មោះ រួមមានខ្សែភាពយន្ត "Mad World" របស់ហុងកុង និងខ្សែភាពយន្ត "Small Talk" របស់តៃវ៉ាន់ បានឈ្នះពានរង្វាន់អន្តរជាតិជាច្រើន ចំណែកឯខ្សែភាពយន្តរបស់ Wu Jing នៅមិនទាន់បានឈ្នះពានរង្វាន់អ្វីមួយនៅឡើយ។

កម្មវិធី Academy Awards លើកទី 90 នឹងប្រារព្ធធ្វើនៅថ្ងៃទី 4 មីនា ឆ្នាំ 2018។

Cinema Online, 10 តុលា 2017


ភាពយន្តទាក់ទង:
Wolf Warrior 2 (English / Mandarin) (05 Oct 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង