ព័ត៌មាន

កម្ពុជាចេញមុខក្នុងភាពយន្តឯកសារ ដែលឈ្នះពានរង្វាន់

អ្នកសរសេរ: Vong Phal Solysa



Rebecca Rusch ក្នុង "Blood Road"។

22 Jun – ទើបចេញថ្មីៗកាលពីថ្ងៃទី 20 មិថុនា ខ្សែភាពយន្តឯកសារដែលបានឈ្នះពានរង្វាន់មានចំនងជើងថា "Blood Road" គ៏ឃើញមានប្រទេសកម្ពុជា ដែលជាទីតាំងថត ដ៏សំខាន់មួយដែរ។

ខ្សែភាពយន្តឯកសារមួយនេះ ដើរតាមដំណើរផ្សងព្រេង របស់ជើងឯកកីឡាករជិះកង់លើភ្នំមួយរូបឈ្មោះ Rebecca Rusch ដែលបានជិះចម្ងាយ 1,800 គីឡូម៉ែតនៃផ្លូវ Ho Chi Minh របស់ប្រទេសវៀតណាម ក្នុងគោលបំណងស្វែងរកទីតាំងដែលឪពុករបស់គាត់បានធ្លាក់យន្តហោះ ហើយបានស្លាប់ក្នុងអំឡុងសង្គ្រាមវៀតណាម។

"ការចែករំលែកភាពយន្តមួយនេះ គឺមិនមែនត្រឹមជាការធ្វើដំណើរធម្មតាប៉ុណ្ណោះឡើយ តែវាក៏ជាឱកាសក្ក្នុងការប្រាប់ពីរឿងរ៉ាវឪពុករបស់ខ្ញុំ ដែលនាំឲ្យមានការកែប្រែក្នុងកិត្តិយសរបស់គាត់ផងដែរ។" Rebecca Rusch បានប្រាប់ដូច្នេះ ក្នុងកិច្ចសម្ភាសន៏មួយជាមួយ PR Newswire។

ភាពយន្តមួយនេះ មិនត្រឹមតែបង្ហាញផ្លូវនានាក្នុងប្រទេសវៀតណាមឡើយ តែវាក៏ផ្តោតទៅលើភាពឈឺចាប់ ដែលបានបន្សល់ទុកដោយសង្គ្រាម ទៅលើទឹកដី និងប្រជាជននៃអាស៊ីអាគ្នេយ៏។

ដំណើរផ្សងព្រេងពោរពេញទៅដោយមនោសញ្ចេតនាមួយនេះ បានប្រព្រឹត្តទៅក្នុងឆ្នាំ 2015 នៅពេលដែលគាត់បានធាក់កង់ចម្ងាយ 1,800 គីឡូម៉ែតនៃផ្លូវ Ho Chi Minh ក្នុងបំណងស្វែងរកទីតាំងធ្លាក់យន្តហោះរបស់ឪពុកគាត់ ដែលជាអ្នកបើកយន្តហោះរបស់ កងទ័ពជើងអាកាស សហរដ្ឋអាមេរិក ដែលត្រូវបានគេបាញ់ទម្លាក់ក្នុងអំឡុងពេលសង្គ្រាម។

"ដំណើរផ្សងព្រេងរបស់ខ្ញុំលើផ្លូវ Ho Chi Minh បានផ្លាស់ប្តូរខ្ញុំយ៉ាងខ្លាំង លើសពីអ្វីដែលខ្ញុំបានគិត។ បំណងរបស់ខ្ញុំ គឺនៅពេលដែលអ្នកដទៃដើរតាមរឿងរ៉ាវគ្រួសាររបស់់ខ្ញុំ ពួកគេនឹងអាចស្វែងរកឃើញទិសដៅរៀងៗខ្លួន ទៅកាន់ការអត់អោន និងការទទួលយក ដូចដែលខ្ញុំបានធ្វើនៅលើផ្លូវដំណើរ" គាត់បានបន្តដូច្នេះ។

Rusch ត្រូវបានចូលរួមដោយជើងឯកកីឡាករជិះកង់លើភ្នំជនជាតិវៀតណាមឈ្មោះ Huyen Nguyen ហើយពួកគេបានធ្វើដំណើររួមគ្នា ឆ្លងកាត់ព្រៃក្រាស់ខ្មឹកនៃប្រទេសឡាវ កម្ពុជា និងវៀតណាម។

អ្វីដែលគួរឲ្យចាប់អារម្មណ៏មួយទៀតគឺ អ្នកដឹកនាំ Nicholas Schrunk បានធាក់កង់ឆ្លងកាត់ព្រៃជាមួយកីឡាករលំដាប់អន្តរជាតិទាំងពីររូប ក្នុងអំឡុងពេលដែលខ្សែភាពយន្តកំពុងធ្វើការថត។

ប៉ុន្តែគាត់មិនបានចេញមុខ ឬត្រូវបានគេនិយាយដល់នៅក្នុងរឿងឡើយ។ ផ្ទុយទៅវិញ គាត់បានបង្កើតនូវខ្សែភាពយន្តឯកសារដ៏អស្ចារ្យមួយ ដែលផ្តោតទៅលើរឿងរ៉ាវរបស់ Rusch, Nguyen និងបេសកកម្មរបស់ពួកគេ។

ភាពយន្តមួយនេះ បានឈ្នះពានរង្វាន់ Audience Award នៅកម្មវិធី Sun Valley Film Festival និងពានរង្វាន់ "Best of Fest" នៅកម្មវិធី Bentonville Film Festival។

Cinema Online, 22 មិថុនា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង