ព័ត៌មាន

Angelina Jolie និង Brad Pitt ជាមួយនឹងការលែងលះជាឯកជន

អ្នកសរសេរ: Florey DM



កំពូលតារាសម្តែងដ៏ល្បីទាំងពីរ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយការលែងលះកាលពីខែកញ្ញា


10 Jan – ជាច្រើនខែមកហើយដែល កំពូលតារាសម្តែង ហូលីវូដ Angelina Jolie បានលែងលះជាមួយកំពូលតារាសម្តែង ហូលីវូដ ដែរនោះ គឺលោក Brad Pitt ហើយជាក់ស្តែងក្នុងពេលថ្មីៗនេះ អ្នកទាំងពីរ ទើបតែបង្ហើបប្រាប់ពីការលែងលះនោះ។

The Associated Press បានឲ្យដឹងថា "នេះប្រហែលជាលើកចុងក្រោយហើយសម្រាប់អ្នកទាំងពីរ ដើម្បីធ្វើការដោះស្រាយ បញ្ចប់បញ្ហារួមគ្នា" ក្នុងអត្ថន័យនេះដែរ ភាគគីទាំងសងខាង ព្រមទាំងក្រុមប្រឹក្សា យល់ព្រមរក្សាឯកជនភាព នៃការលែងលះនេះ ដោយរក្សាឯកសារទាំងអស់ទុកជាសម្ងាត់។

ចៅក្រម របស់ភាគគីទាំងពីរ នឹងជួយរៀបចំឯកសារ រួមទាំងបញ្ហាដែលនៅសេសសល់ តាមផ្លូវច្បាប់ផងដែរ។

ការបែងចែកទ្រព្យសម្បត្តិ ដែលមានតម្លៃស្មើរនឹង ៥០០លានដុល្លាអាមេរិក មិនពិបាកទេសម្រាប់អតីតគូស្វាមីនេះ ប៉ុន្តែអ្វីដែលពិបាកគឺការទុកដាក់កូនៗទាំង ៦នាក់ ហើយបីនាក់ ជាកូនចិញ្ចឹម តែម្តង។

តាមការពិត ព័ត៌មាននេះបានបែកធ្លាយតាំងពីខែ កញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ ពោលគឺ ២ ឆ្នាំបន្ទាប់ពីអ្នកទាំងពីរសម្រេចចិត្តរួមរស់ជាមួយគ្នាមក។

បន្ទាប់ពីប្រកាសជាផ្លូវការនៃការលែងលះនេះ ទស្សនិកជនមិនសូវឃើញវត្តមានរបស់អតីត ប្តីប្រព្ធនតារាសម្តែងទាំងពីរច្រើនទេ ដោយលោក Pitt ត្រូវបានគេឃើញម្តងក្នុងកម្មវិធី Golden Globes Awards ចំនែកឯ Angelina គ្រោងនឹងបង្ហាញមុខ ក្នុងពិធីសម្ពោធរឿង ខ្មែររបស់នាង ដែលមានចំណងជើងថា "First They Killed My Father" ដែលនឹងចាក់បញ្ចាំងក្នុងឆ្នាំនេះ។

(Photo source: Getty Images)

Cinema Online, 10 មករា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង