ព័ត៌មាន

តារាចូលរួមការបញ្ចាំង "Along with the Gods" នៅសេអ៊ូល

អ្នកសរសេរ: Florey DM



តារាចម្រៀងរបស់ក្រុម EXO លោក Do Kyung-soo និង តួសម្តែងស្រីនៅក្នុងភាពយន្ត "Train to Busan" កញ្ញា Kim Su-an ក៏ជាតួអង្គដែលបានទៅចូលរួមការដាក់បញ្ចាំងភាពយន្ត "Along with the Gods" នៅឯប្រទេសកូរ៉េដែរ

21 Dec – ខ្សែភាពយន្តសកម្មភាពវាយប្រហារបែបស្រមើស្រមៃរបស់កូរ៉េខាងត្បូង "Along with the Gods" បានធ្វើការបញ្ចាំងជាលើកដំបូងកាលពីម្សិលមិញ។ រយៈពេលពីរថ្ងៃមុនការចាប់បញ្ចាំងរបស់វា កម្មវិធីអបអរសាទរសម្រាប់ខ្សែភាពយន្តមួយនេះបានប្រព្រឹត្តទៅឯទីក្រុងសេអ៊ូលប្រទេសកូរ៉េ។

មុនដល់ការចាក់បញ្ចាំងលើកដំបូងសម្រាប់ខ្សែភាពយន្តមួយនេះនៅឯ Lotte World Mall Cinema កាលពីថ្ងៃទី 18 ធ្នូ ក្រុមតារាសម្តែងនិងអ្នកដឹកនាំបានជួបជាមួយអ្នកគាំទ្រទៅឯកម្មវិធីកម្រាលព្រំក្រហមដែលប្រព្រឹត្តទៅនៅ Lotte World Mall ដូចគ្នា។

Jaikon បានមានឱកាសចូលរួមក្នុងកម្មវិធីមួយនេះ ដែលអ្នកដឹកនាំ Kim Yong-hwa ក៏ដូចជាតារាសម្តែង Cha Tae-hyun, Ha Jung-woo, Ju Ji-hoon, Kim Dong-wook, Kim Hyang-gi, Kim Su-an, Do Kyung-soo និងផ្សេងទៀតបានដើរលើកម្រាលព្រំក្រហម និងចុះហត្ថលេខា និងថតរូប 'selcas' (ពាក្យ selfies របស់កូរ៉េ) ជាមួយអ្នកគាំទ្ររបស់ពួកគេ។


Cha Tae-hyun និង Kim Dong-wook សម្តែងជាបងប្អូនគ្នាក្នុង "Along with the Gods"


តារាសម្តែង Ha Jung-woo ដែលបានរក្សាទឹកមុខយ៉ាងមាំពេលថតរូបជាមួយអ្នកគាំទ្ររបស់គាត់

សម្រាប់សមាជិកមួយចំនួននៃក្រុមតារាសម្តែង នេះគឺជាលើកទីមួយសម្រាប់ពួកគេក្នុងការជួបសំណេះសំណាលជាមួយក្រុមអ្នកសារពត៌មាន ប៉ុន្តែអ្នកដឹកនាំនិងតារាសម្តែង Cha Tae-hyun, Ha Jung-woo, Ju Ji-hoon, Kim Dong-wook និង Kim Hyang-gi បានជួបជាមួយពួកគេរួចទៅហើយនៅឯសន្និសិទសារពត៌មានដែលបានធ្វើឡើងក្នុងថ្ងៃតែមួយ។

ក្រុមតារាសម្តែងទាំងប្រាំរូប រួមជាមួយអ្នកដឹកនាំ Kim បានចែករំលែករឿងរ៉ាវផ្សេងៗជាមួយក្រុមអ្នកសារពត៌មានអន្តរជាតិក្នុងអំឡុងសន្និសិទសារពត៌មានមួយនេះ។

នៅពេលដែលត្រូវបានសួរពីរបៀបដែលពួកគេបំបាត់ស្ត្រេសពេលកំពុងថតខ្សែភាពយន្តដែលមើលទៅហាក់ដូចជាស្មុគស្មាញខ្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តនោះ ពួកគេភាគច្រើនបានតបជាមួយការសើចក្អាកក្អាយថា "ជាមួយម្ហូបឆ្ងាញ់ៗ!"

យ៉ាងណាមិញ តារាឯកស្រី Kim Hyang-gi ដែលមានវ័យក្មេងជាងគេបង្អស់ក្នុងចំណោមក្រុមតារាសម្តែងទាំងនេះ បានតបជាមួយស្នាមញញឹមថា "អ្នកទាំងអស់បានយកចិត្តទុកដាក់មើលថែខ្ញុំយ៉ាងល្អ ដូចនេះខ្ញុំមិនមានស្ត្រេសអ្វីឡើយ។ Ju Ji-hoon បានមើលថែខ្ញុំជាងគេដោយពួកយើងមានឈុតថតជាមួយគ្នាច្រើន"។


Ju Ji-hoon បានមើលថែគាត់យ៉ាងល្អក្នុងអំឡុងការថតនៃ "Along with the Gods" តារាសម្តែង Kim Hyang-gi បាននិយាយ

Ju សម្តែងជាតួអង្គអ្នកថែរក្សាមួយរូបដែលការពារតួអង្គរបស់ Cha គឺ Ja-hong ដែលត្រូវឆ្លងកាត់ដំណាក់កាលកាត់សេចក្តីទាំងប្រាំពីរក្នុងរយៈពេល 49 ថ្ងៃនៅក្នុង Afterlife ហើយគាត់បានសារភាពថាពាក្យច្បាប់ផ្សេងៗដែលពួកគេត្រូវប្រើពិតជាពិបាកក្នុងការទន្ទេញចាំ។

"ខ្ញុំគិតថាខ្ញុំនឹងមិនអាចឆ្លងកាត់រួចឡើយ" គឺការឆ្លើយតបរបស់ Cha នៅពេលដែលត្រូវបានសួរថាតើពួកគេនឹងអាចឆ្លងកាត់ Afterlife បានដោយសុវត្ថិភាពឬអត់នោះ។

Ha បង្ហាញពីភាពជឿជាក់ថាគាត់យ៉ាងហោចណាស់ក៏អាចឆ្លងកាត់ដំណាក់កាល Insolence Trial បានដែរ រីឯ Kim Dong-wook ដែលសម្តែងជាប្អូនប្រុសរបស់ Ja-hong នៅក្នុងរឿង បាននិយាយថាគាត់ប្រហែលជាអាចឆ្លងកាត់បានត្រឹមដំណាក់កាល Murder Trial ប៉ុណ្ណោះ។

"ខ្ញុំមិនអាចនិយាយបានថាខ្ញុំមិនខ្វល់ខ្វាយសោះនោះឡើយ ដោយវាជាការកុហក" និយាយអ្នកដឹកនាំ Kim ទាក់ទងនឹងប្រតិកម្មរបស់អ្នកគាំទ្រនិងលទ្ធផលនៅតារាងលក់សំបុត្រកុននៃខ្សែភាពយន្ត "ខ្ញុំសង្ឃឹមថាអ្នកវិនិយោគទុននឹងមិនខកចិត្តលើលទ្ធផលពីតារាងលក់សំបុត្រកុន ហើយខ្ញុំរំពឹងទុកថាវានឹងទទួលបានប្រតិកម្មល្អៗ។"


ក្រុមតារាសម្តែងនិងអ្នកដឹកនាំនិយាយ 'Fighting' ទៅកាន់ "Along with the Gods"

ពឹងផ្អែកទៅលើស៊េរីរឿងត្លុក webtoon ដែលមានចំណងជើងដូចគ្នា "Along with the Gods" ដើរតាម Ja-hong អ្នកពន្លត់អគ្គីភ័យមួយរូបដែលបានជួបសេចក្តីស្លាប់ដោយចៃដន្យ ហើយត្រូវបានបញ្ជូនទៅកាន់ពិភពក្រោយការស្លាប់ដែលគាត់ត្រូវបានគេកោតសរសើរជា Paragon ដំបូងក្នុងរយៈពេល 19 ឆ្នាំនេះ។ ដើម្បីបានចាប់កំណើត គាត់ត្រូវឆ្លងកាត់ដំណាក់កាលកាត់សេចក្តីទាំងប្រាំពីរក្នុងរយៈពេល 49 ថ្ងៃ អមដោយអ្នកថែរក្សាបីរូប គឺអ្នកដឹកនាំ Kang-lim (សម្តែងដោយ Ha) អ្នកឯកទេសសុវត្ថិភាព Hewonmak (សម្តែងដោយ Ju) និងជំនួយការថែរក្សា Deok-Choon (សម្តែងដោយ Kim)។

"Along with the Gods" នឹងធ្វើការចាក់បញ្ចាំងនៅកម្ពុជានៅថ្ងៃទី 11 មករា ឆ្នាំ 2018។

Cinema Online, 21 ធ្នូ 2017


ភាពយន្តទាក់ទង:
Along With The Gods (Korean) (11 Jan 2018) [Showtimes]

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង