ព័ត៌មាន

ពិធីសម្ពោធរឿង "X-Men: Apocalypse" ក្នុងប្រទេសកម្ពុជា

អ្នកសរសេរ: Montha Ly



ក្រុមសំដែងពិសេសមួយដែលបានចូលរួម

19 ឧសភា- កាលពីល្ងាចថ្ងៃទី ១៨ កន្លងទៅថ្មីៗនេះ ពិធីសម្ពោធរឿង "X-Men: Apocalypse" បានប្រារព្ធឡើងជាផ្លូវការនៅឯរោងភាពយន្ត Major Cineplex by Cellcard ជាមួយវត្តមានរបស់អ្នកចូលរួមជាច្រើន ហើយក៏មានការសំដែងពិសេសៗរបស់ Kidee Band, The Cambo, OMG, Girl DanceCrew, Christoper និងកញ្ញា អ៊ឹង មួយគា ផងដែរ។

ជាមួយការកំសាន្តអារម្មណ៍ដ៏ពិសេសសំរាប់ទស្សនិកជន ក៏មានអ្នកតំណាងរបស់ផលិតកម្ម 20th Century Fox ប្រចាំកម្ពុជា ដើម្បីផ្តល់មតិយោបល់សំរាប់រឿង "X-Men: Apocalypse" និងរឿងបន្ទាប់ៗទៀតដែលជាស្នាដៃរបស់ផលិតកម្មដ៏ល្បីនេះ។


ភាពយន្ត "X-Men" ជាមួយវត្តមានរបស់អ្នកគាំទ្រជាច្រើន.


ការផ្តល់មាតិយោបល់សំរាប់រឿង "X-Men: Apocalypse"

ខណៈពេលដែលកំពុងបញ្ចាំង អ្នកចូលរួមទស្សនាទះដៃបង្ហាញពីការភ្ញាក់ផ្អើលលើឈុតឆាករបស់រឿងនេះផ្ទាល់ លើសពីនេះពួកគាត់ក៏បានបង្ហាញអារមណ៍រីករាយចំពោះភាពអស្ចារ្យរបស់រឿងនេះបន្ទាប់ទស្សនាហើយ តាមរយៈបណ្តាញសង្គមនិងការនិយាយតៗគ្នាផងដែរ។ អ្វីដែលទស្សនិកជនមិនគួរមើលរំលងគឺឈុតដ៏ពិសេសចុងក្រោយមួយទៀតរបស់រឿងនេះ ដូឆ្នេះកុំភ្លេចតាមដានដល់ទីបញ្ចប់!

ភាពយន្ត "X-Men: Apocalypse" និយាយពីការវិលត្រឡប់របស់មនុស្សពីបុរាណដែលមានថាមពលពិសេស ហើយចង់គ្រប់គ្រងពិភពលោកទាំងមូល ដូឆ្នេះក្រុម X-Men មានភារៈកិច្ចបញ្ឈប់ Apocalypse និងសេវាទាំងបួនរបស់គេ។


ការសំដែងដ៏ពិសេសក្នុងកម្មវិធីសម្ពោធរឿង.


តារាសំដែងនិងអ្នកគាំទ្រដែលបានចូលរួម

ភាពយន្ត "X-Men: Apocalypse" ចាប់ផ្តើមចាក់បញ្ចាំងគ្រប់រោងកុនក្នុងប្រទេសកម្ពុជាហើយជាប្រភេទ 3D និង 4DX

Cinema Online, 19 ឧសភា 2016


ភាពយន្តទាក់ទង:
X-Men: Apocalypse (19 May 2016)
X-Men: Days Of Future Past (29 May 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង