ព័ត៌មាន

ឃ្លីបភាពយន្ត "Jailbreak: ការពារឧក្រិដ្ឋជន" ចេញហើយ!

អ្នកសរសេរ: Florey DM



"Jailbreak: ការពារឧក្រិដ្ឋជន" មានទាំងឈុតឆាក វាយតប់គ្នា និងក្បាច់គុនបុរាណខ្មែរល្បុក្កតោ!

30 Dec - តាមរយៈ TeaserTrailer ទស្សនិកជនបានដឹងថា "Jailbreak: ការពារឧក្រិដ្ឋជន" ជារឿងដែលពោរពេញដោយការប្រយុទ្ធ ជាពិសេសដោយប្រើក្បាច់គុនបុរាណខ្មែរល្បុក្កតោ យ៉ាងរហ័ស ឥឡូវនេះ ឃ្លីបវីដេអូផ្លូវការជាលើកដំបូង ជាមួយនឹងវត្តមានរបស់តារាសម្តែងដ៏សំខាន់គឺលោក Jean-Paul Ly បានចេញហើយ។

ឃ្លីបវីដេអូមុន បង្ហាញពីសកមុ្មភាពវាយប្រហារគ្នា ហើយឃ្លីបវីដេអូថ្មីនេះនឹងបង្ហាញឈុតឆាក

សំខាន់ៗបន្ថែមទៀតអំពីរឿងនេះ។

បើកឆាកដំបូងនៃវីដេអូថ្មីនេះ តួអង្គដែលសម្តែងដោយ Jean-Paul Ly កំពុងនិយាយពី

បេសកកមុ្មមួយ ដែលត្រូវយាម Playboy ជាមេក្រុមបងធំ "មេអំបៅ" ទៅកាន់គុកឈ្មោះ ព្រៃខ្លាដែលមានការការពារយ៉ាងតឹងរឹង ។

សុវត្ថិភាពត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង ជាពិសេសនៅពេលដែល សមាជិកក្រុមកងកម្លាំងពិសេស ដែលសុទ្ធតែជាកំពូលអ្នកជើងខ្លាំង រួមទាំងមន្រ្តីសម្របសម្រួលមកពីបារាំងម្នាក់ធ្វើដំណើរចូលទៅកាន់គុកនោះ ប៉ុន្តែការប៉ះទង្គិចគ្នាដ៏សាហាវមួយបានកើតឡើង។

ក៏ឃើញមានផងដែរនូវតួអង្គផ្សេងទៀត ដូចជាមន្ត្រីប៉ូលីស និងអ្នកទោស ដែលពោរពេញដោយការវាយប្រហារ ក្បាច់គុនល្បុក្កតោ និងឈុតប្លែកខុសៗគ្នាជាច្រើនទៀតសម្រាប់អ្នកទស្សនា។

"Jailbreak: ការពារឧក្រិដ្ឋជន" ដឹកនាំដោយលោក Jimmy Henderson (ផលិតកររឿង "Hanuman") រួមទាំងតារាសម្តែងដែលមានទេពកោសល្យក្នុងការប្រើក្បាច់គុន ដោយអ្នកអាចទស្សនាបានតាមរយៈឃ្លីបវីដេអូនេះ។

គួរបញ្ជាក់ផងដែរថា លោក Jean-Paul Ly ធ្លាប់សម្តែងក្នុងរឿងហូលីវូដល្បីៗ ដូចជារឿង "Marvel's Doctor's Strange" "Lucy" និង "24 Live Another Day" ទៀតផង។

តារាសម្តែងជាច្រើនទៀតដូចជា Savin Phillip (ធ្លាប់សម្តែងក្នុងរឿង "Hanuman")

គ្រូបង្វឹកក្បាច់គុន ល្បុក្កតោលោក អ៊ួ តារា, ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ (សម្តែងក្នុងរឿង "The Forest Whispers") តារាស្រី Celine Tran និង កញ្ញា សំថារ័ត្ន ផងដែរ។

"Jailbreak: ការពារឧក្រិដ្ឋជន" នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី ៣១ មករា ២០១៧ នេះហើយ។

ទស្សនាឃ្លីបវីដេអូខាងក្រោម!

Cinema Online, 30 ធ្នូ 2016


ភាពយន្តទាក់ទង:
Jailbreak (CIFF) (Khmer) (04 Mar 2017)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង