ព័ត៌មាន

ផលិតករខ្មែរ នឹងចូលរួម 'Help Yourself Project'

អ្នកសរសេរ: Vong Phal Solysa



ផលិតករមកពីតំបន់អាស៊ានដែលបានចូលរួមសិក្ខាសាលាពិភាក្សា អាស៊ាន-ចិន ក្នុងខែធ្នូនេះ។

26 ធ្នូ-ផលិតករខ្មែរ នឹងមានឱកាសសហការជាមួយសមភាគីរបស់ខ្លួន ដែលមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន តាមរយៈគម្រោង 'Help Yourself Project'។

'Help Yourself Project' (HYP) គឺជាគំនិតផ្តួចផ្តើម ដែលមានចក្ខុវិស័យផ្តោតទៅលើការអភិវឌ្ឍន៏ និងការរីកចំរើននៃវិស័យភាពយន្តទាំងឡាយរបស់បណ្តាប្រទេសអាស៊ានទាំងអស់ តាមរយៈការផ្តោះផ្តូរ និងចែករំលែក ទីតាំងថត វប្បធម៌ជាតិ គំនិតរឿង ចំណេះដឹងបច្ចេកទេស និងសមត្ថភាពសម្តែង បើតាមរបាយការណ៏របស់ Khmer Times។

កម្មវិធីមួយនេះ ជំរុញឲសមាជិកនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ផលិតខ្សែភាពយន្តខ្នាតខ្លីមួយ ដែលឆ្លុះបញ្ចាំងពីអន្តរកម្មជួយគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរនូវទស្សនៈវិស័យទាំងនេះ ប៉ុន្តែយ៉ាងហោចណាស់ ទីតាំងថតរឿង គឺត្រូវស្ថិតនៅក្នុងប្រទេសនៃសមាជិកអាស៊ានមួយទៀត។

គម្រោងនេះ ត្រូវបានដាក់ស្នើទៅដល់បណ្តាផលិតករអាស៊ានដែលបានចូលរួមក្នុងសិក្ខាសាលាភាពយន្ត អាស៊ាន-ចិន កាលពីខែតុលា ហើយតាំងពីពេលនោះមក គម្រោងមួយនេះបានដាក់បញ្ចូលការសហការគ្នាវាងប្រទេសសមាជិកអាស៊ាន ទៅក្នុងកម្មវត្ថុចំបងរបស់ខ្លួន ដើម្បីជំរុញឲមានកិច្ចសហការរវាងផលិតករទាំងឡាយក្នុងតំបន់អាស៊ាន។

កាលពីអាទិត្យមុន អ្នកដឹកនាំ និងអ្នកបច្ចេកទេសភាពយន្តពីប្រទេសក្នុងតំបន់អាស៊ានជាច្រើនរូប ត្រូវបានអញ្ជើញទៅប្រទេសចិន ដើម្បីពិភាក្សាពីគម្រោងមួយនេះ។ អ្នកតំណាង ៥ រូបឲវិស័យភាពយន្តប្រទេសកម្ពុជា បានចូលរួមជាមួយសមភាគីរបស់ខ្លួន ដែលមកពីតំបន់អាស៊ាន ក្នុងសិក្ខាសាលា អាស៊ាន-ចិន ឆ្នាំ ២០១៦ ដែលផ្តោតទៅលើកិច្ចសហការនៃសិល្បៈវប្បធម៌ ដែលប្រារព្ធធ្វើនៅទីក្រុង Dongyang ប្រទេសចិន។

តាមរយៈលោក ជុំ ចាន់ដន ដែលជាអ្នកដឹកនាំប្រចាំផលិតកម្មខ្មែរមេគង្គ ដែលបានចូលរួមកម្មវិធីមួយនេះ អ្នកដឹកនាំខ្មែរ និងប្រ៊ុយណេ កំពុងពិភាក្សាគម្រោងសហការគ្នាទៅលើខ្សែភាពយន្តខ្នាតខ្លីមួយសម្រាប់ 'Help Yourself Project'។

"អ្នកដឹកនាំរឿងមកពីប្រទេសប្រ៊ុយណេ និងខ្ញុំបានពិភាក្សាកិច្ចសហការគ្នាទៅលើភាពយន្តខ្នាតខ្លីមួយ។ ពួកគេមានបំណងចង់ថតរឿងមួយនេះ ដោយប្រើប្រាស់ទេសភាពដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជាជាផ្ទៃរបស់រឿង" គាត់បាននិយាយ។

អ្នកដឹកនាំទាំងនោះ ក៏បានផ្តល់យោបល់ផលិតភាពយន្តរយៈពេលពី ១០ ទៅ ១៥ នាទី ដែលផ្សព្វផ្សាយវប្បធម៌ និងវិស័យទេសចរណ៏របស់បណ្តាប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន។

គាត់បានបន្ថែមទៀតថា រដ្ឋាភិបាលចិន នឹងផ្សព្វផ្សាយភាពយន្តខ្នាតខ្លីរបស់ពួកគាត់ ទៅកាន់ទស្សនិកជនចិន ដោយមិនគិតថ្លៃ ហើយភាពយន្តនេះ ក៏នឹងយកដាក់ស្នើបញ្ចូលក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងស៊ាងហៃផងដែរ។

"ខ្ញុំគិតថា វាជាឱកាសមួយដល់ល្អសម្រាប់ពួកយើងក្នុងការទាក់ទាញទស្សនិកជនចិន។

បើយើងមើលទៅលើស្ថិតិតារាងលក់សំបុត្រសម្រាប់រោងកុនចិន តួលេខសំបុត្រដែលអាចលក់បានមានភាពអស្ចារ្យខ្លាំង។ បើសិនជាយើងអាចវាយលុកទីផ្សារភាពយន្តចិនបាន នោះយើងនឹងមានឲឱកាសរកចំណូលបានច្រើន" លោក ចាន់ដន និយាយ។

'Help Yourself Project' មានគោលដៅផ្សព្វផ្សាយវិស័យភាពយន្តរបស់បណ្តាប្រទេសអាសុីអាគ្នេយ៏ទាំងអស់ និងជួយឲផលិតករមកពីតំបន់អាស៊ានទាំងឡាយមានឱកាសវា យលុកចូលទីផ្សារដ៏ធំភាពយន្តរបស់ប្រទេសចិន។

(Photo Source: doghouse73pictures)

Cinema Online, 26 ធ្នូ 2016



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង