ព័ត៌មាន

"Batman v Superman" រកចំណូលបានជាង ២៥០០០​ដុល្លារ នាថ្ងៃចាក់បញ្ចាំងដំបូង

អ្នកសរសេរ: Florey DM



"Batman v Superman" រកចំណូលបានជាង ២៥០០០​ដុល្លារ នាថ្ងៃចាក់បញ្ចាំងដំបូងក្នុងប្រទេសកម្ពុជា

26 មីនា – ខ្សែភាពយន្ត "Batman v Superman: Dawn of Justice" បានធ្វើឲ្យមានការភ្ញាក់ផ្អើលនាថ្ងៃចាក់បញ្ចាំងដំបូង កាលពីថ្ងៃទី ២៥ មីនានេះ ដោយខ្សែភាពយន្តនេះបានរកចំណូលបានដល់ទៅ ២៥០០០ ដុល្លារអាមេរិក ហើយបានក្លាយជាខ្សែភាពយន្តរបស់ផលិតកម្ម Warner Bros. ដែលរកចំណូលបានច្រើនជាងគេ។

ខ្សែភាពយន្តនេះដឹកនាំសម្តែងដោយអ្នកដឹកនាំរឿងឈ្មោះ Zack Synder និងមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបដូចជា Henry Cavill សម្តែងជាតួអង្គ Superman និង Ben Affleck សម្តែងជាតួអង្គ Batman និង Gal Gadot សម្តែងជាតួអង្គ Wonder Woman។


Wonder Woman សម្តែងនៅក្នុង "Batman v Superman"

ខ្សែភាពយន្តនេះក៏បានបង្ហាញឈុតឆាកថ្មីៗដែលដកស្រង់ចេញពី ខ្សែភាពយន្តថ្មីមួយទៀតដែលនឹងចេញក្នុងពេលឆាប់ៗនេះ ចំណងជើងថា Justice League ដែលអ្នកគាំទ្រអាចឃើញជាមួយវត្តមានរបស់តួអង្គថ្មីៗដូចជា Aquaman និង The Flash ជាលើកដំបូងនៅក្នុងភាពយន្តនេះ។

"Batman v Superman: Dawn of Justice" និយាយអំពីវីរបុរស Batman ដែលគាត់ត្រូវប្រឈមមុខជាមួយនឹង Superman ដោយសារភាពភ័យខ្លាចទៅលើសកម្មភាពរបស់ Superman ធ្វើទ្បើងដោយមិនប្រុងប្រយ័ត្ន។ ប៉ុន្តែវីរបុរសទាំងពីរនេះនៅត្រូវទុកបញ្ហានេះមួយលែកសិន ជាមួយនឹង Wonder Woman ដើម្បីសង្គ្រោះទីក្រុង Metropolis ពីការបំផ្លិតបំផ្លាញរបស់ Lex Luthor ។

To read this article in English, click HERE.

Cinema Online, 26 មីនា 2016


ភាពយន្តទាក់ទង:
Batman V Superman: Dawn Of Justice (25 Mar 2016)

Jwplayer article page COKH

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង