ព័ត៌មាន

ភាពយន្តរបស់ Angelina Jolie នឹងចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាមុនគេ

អ្នកសរសេរ: Florey DMតារាសំដែងAngelina Jolie ដឹកនាំរឿង "First They Killed My Father".

20 ខែ កុម្ភៈ - តារាសំដែងដែលក្លាយជាអ្នកដឹកនាំរឿង Angelina Jolie បង្ហាញពីគំរោងបន្ទាប់ទៀតសំរាប់ភាពយន្ត "First They Killed My Father" បន្ទាប់ពីការថតជាលើកដំបូងដ៏ជោគជ័យមក។

អ្នកដឹកនាំរឿងរូបនេះបាននិយាយថាគាត់នឹងត្រឡប់មកកម្ពុជាវិញ ដើម្បីចាក់បញ្ចាំងរឿងនេះជាលើកដំបូងនាចុងឆ្នាំនេះ បើតាមសំដីរបស់ Associated Press។ ភាពយន្តបែបខ្មែរសំរាប់ Netflix ដែលជាស្នាដៃដំបូងរបស់លោកស្រី នឹងចាក់បញ្ចាំងនៅកម្ពុជាមុនពេលបញ្ចូលទៅលើបណ្តាញទូរទស្សន៍តាមអ៊ីធឺណែត។

កូនចញ្ចឹមរបស់លោកស្រីដែលមានសញ្ជាតិខ្មែរ Maddox ក៏កំពុងនៅប្រទេសកម្ពុជាដើម្បីជួយការថតនេះដែរ។

Jolie ក៏បានប្រាប់ដែរថាលោកស្រីមិនដែលគិតថាខ្លួនគាត់ជាម្តាយម្នាក់នោះទេ ទោះបីជាឥឡូវលោកស្រីមានអាយុ 40 ឆ្នាំ ហើយមានកូនៗ6នាក់ជាមួយស្វាមីដែលជាតារាសំដែងឈ្មោះ

Brad Pitt ដែរនោះក៏ដោយ។ គាត់មិនដែលគិតចង់បានកូនទេ រហូតដល់ពេលលោកស្រីមកកាន់ប្រទេសកម្ពុជាលើកដំបូង។ លោកស្រីក៏បានបន្តទៀតថា នៅពេលនោះហើយដែលគាត់ដឹងច្បាស់ថាគាត់ចង់បានកូន ហើយក៏ទទួល

Maddox ជាជនជាតិខ្មែរដែលជាកូនចញ្ចឹមទីមួយពីប្រទេសកម្ពុជាកាលពីឆ្នាំ 2002។ បច្ចុប្បន្នអ្នកទាំងពីរកំពុងធ្វើការងារដែលលោកស្រីគិតថាជាការច្របាច់ចូលគ្នារវាងភាពយន្តនិងជីវិតគ្រួសារជាមួយចំណាប់អារម្មណ៍ផ្នែកមនុស្សធម៍របស់លោកស្រី។

លោកស្រីក៏បានបន្តទៀតថា នៅពេលនេះលោកស្រីពិតជាសប្បាយចិត្តខ្លាំងណាស់នូវអ្វីដែលលោកស្រីកំពុងមាននិងកំពុងធ្វើ។

ខណះពេលដែលតារាសំដែងរូបនេះកំពុងជាប់រវល់ដឹកនាំរឿង យើងក៏អាចឮសំលេងរបស់គាត់នៅក្នុងរឿង "Kung Fu Panda 3" វគ្គបី ដោយលោកស្រីជាអ្នកបញ្ចូលសំលេងអោយតួអង្គ Master Tigress ដែលរឿងនេះនិងចាក់បញ្ចាំងនៅរោងភាពយន្តថ្ងៃទី 17ខែមីនានេះ។

To read this article in English, click HERE.

(Photo source: News Today)

Cinema Online, 20 កុម្ភះ 2016


ភាពយន្តទាក់ទង:
Kung Fu Panda 3 (17 Mar 2016)
Maleficent (3D) (05 Jun 2014)

Jwplayer article page COKH

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង