ព័ត៌មាន

ការថតលំនាំតាមទាំង៦របស់រឿង "Miss Granny"

អ្នកសរសេរ: Florey DM



Shim Eun-Kyung សំដែងជា Oh Doo-Ri នៅក្នុងរឿង "Miss Granny"

ទីប្រាំបួន តុលា - បន្ទាប់ពីចិនបានផលិតរឿងនេះឡើងវិញនៅដើមឆ្នាំនេះ រឿងកំប្លែងកូរ៉េ "Miss Granny" ២០១៤ ទទួលបាននូវការផលិតឡើងវិញចំនួន៦ទៀត។

ឆាប់ៗនេះអ្នកគាំទ្រនឹងបានទស្សនារឿងនេះជាជប៉ុន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា វៀតណាម និង

អាឡឺម៉ង់ផងដែរ បើយោងតាម Variety ។

ការផលិតជាជប៉ុនបានចាប់ផ្តើមនៅខែមុនដោយមាន Mizuta Nobuo ("Tug of War", "The Apology King") ជាអ្នកដឹកនាំ Tabe Mikako and Mitsuko Baisho ជាតួសំដែង។ ការផលិតជាជប៉ុននេះនឹងដាក់បញ្ចាំងនៅដើមឆ្នាំ២០១៦ខាងមុខនេះ។

ថ្មីៗនេះ នៅវៀតណាមក៏បានដាក់ចំណងជើងថ្មី "Sweet 20" ដែលដឹកនាំដោយ Phan Gia Nhat Linh គ្រោងនឹងចាក់បញ្ចាំងនៅខែធ្នូនេះ។

គ្មានការបញ្ជាក់ថ្ងៃច្បាស់ចំពោះការថតឡើងវិញផ្សេងទៀតទេ។


ឈុតពីក្នុងរឿង "20, Once Again!"

"20, Once Again!" ដឹកនាំសំដែងជាភាពយន្តចិនដោយ Leste Chen ត្រូវបានដាក់បញ្ចាំងឆ្នាំនេះ។ វាបានជាប់ទៅក្នុងប្រអប់សំបុត្រប្រចាំសប្តាហ៏ចាប់ពីថ្ងៃទី១២ដល់១៨ ហើយក៏បានជាប់ជាការដាក់ហ៊ុនដ៏ធំបំផុតរវាងកូរ៉េនិងចិនដែលមានចំនួនទឹកប្រាក់សរុប 57.4 លានដុល្លារ។

រឿងដើមរបស់កូរ៉េខាងត្បូងដឹកនាំដោយ Hwang Dong-Hyuk ("Silenced", "My Father") ត្រូវបានដាក់បញ្ចាំងនៅថ្ងៃទី២២មករា២០១៤។ ផ្អែកទៅតាមប្រអប់សំបុត្រនៅ MOJO រឿងនេះរកប្រាក់ចំណូលបាន 58.2លានដុល្លារនៅក្នុងប្រទេសរបស់ខ្លួន។

"Miss Granny" និយាយអំពីស្រ្តីក្រមុំអាយុ៧៤ឆ្នាំម្នាក់ឈ្មោះ Oh Mal-soon (Na Moon-hee) បានត្រលប់ទៅកាន់អាយុ២០ឆ្នាំវិញ ដែលពេលនោះនាងកំពុងតែថតនៅក្នុងស្ទូឌីយោដ៏អាថ៏កំបាំងមួយ។ នាងបានដូរឈ្មោះទៅជា Oh Doo-ri (Shim Eun-kyung) ហើយបានសំរេចចិត្តនឹងចាំមើលថាតើជីវិតរបស់នាងនឹងនាំនាងទៅជួបនឹងអ្វីខ្លះ នៅក្នុងពេលដែលត្រលប់មក យុវវ័យម្តងទៀតនេះ។

Cinema Online, 9 តុលា 2015



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង