បទសម្ភាសន៍

បទសម្ភាសន៍ជាមួយតួអង្គក្នុងរឿង "Kong: Skull Island"

អ្នកសរសេរ: Florey DM



តារាភាពយន្ត Tom Hiddleston និង Brie Larson ក្នុងរឿង "Kong: Skull Island"

"Kong: Skull Island" នឹងត្រៀមខ្លួនចេញជាខ្សែភាពយន្តថ្មីម្តងទៀត ដោយពាំនាំស៊េរីរឿង "King Kong" ដែលផ្តោតសំខាន់លើដំណើររឿងរបស់បុរសម្នាក់ ដែលតទល់នឹងស្វាយក្សមួយក្បាល។ ស្នាដៃនេះនឹងមានចាក់បញ្ចាំងនៅខែមីនានេះហើយ ដោយចំណាយពេលផលិតច្រើនគួរសម ដូច្នេះប្រិយមិត្តគាំទ្រ ប្រាកដជាកំពុងទន្ទឹងរង់ចាំថានឹងមានអ្វីពិសេស និងប្លែកនៅក្នុង Legendary's MonsterVerse ។

ភាពយន្តនេះដឹកនាំដោយផលិតករ Jordan Vogt-Roberts (ធ្លាប់ដឹកនាំរឿង "The Kings of Summer") ហើយចំណាយអស់ទឹកប្រាក់ជាង 190 លានដុល្លារអាមេរិក ទម្រាំអាចត្រៀមចេញបញ្ចាំងឆាប់ៗនេះបាន។ មិនបាច់ឆ្ងល់ថាចំណាយអស់ច្រើនម្ល៉េះ ពោលគឺតួសម្តែងសុទ្ធតែកំពូលតារាល្បីឈ្មោះ បច្ចេកវិទ្យាសំភារៈទំនើបៗ ហើយថែមទាំងចេញថតតាមទីតាំងប្លែកៗជាច្រើនជុំវិញពិភពលោក។

ការថតបឋមធ្វើឡើងនៅ Hawaii កាលពីខែតុលា ឆ្នាំ2015 ហើយក្រោយពីសំរាកមួយភ្លែតក្នុងខែធ្នូ តួសម្តែង ក៏ដូចជាក្រុមការងារបន្តទៅទឹកដីអូស្រ្តាលី។ ជាចុងក្រោយ។ ដោយយោងតាមហេតុផលថារឿងនេះជះឥទ្ធិពលលើផ្នត់គំនិតមនុស្សជាតិក្នុងយុគសម័យក្រោយសង្គ្រាមវៀតណាម គេក៏សម្រេចមកថតដល់វៀតណាមទៀត។

ក្រុមការងារ Cinema Online បានទៅដល់ទីតាំងនោះផ្ទាល់ដោយបានទៅដល់កន្លែងថតក្នុងខេត្ត Ninh Bình ផ្ទាល់ ហើយបានទស្សនាឈុតឆាកគ្រោះថ្នាក់សម្រាប់ John Ortiz ដោយត្រូវបណ្តែតខ្លួនក្នុងខ្យល់ប៉ុន្មានហ្វ៊ីតពីលើផ្ទៃបឹង ជាមួយម៉ាស៊ីនស្ទូច បានមើលឃើញស្នាមសាក់ និងការតុបតែងមុខមាត់ដោយក្រុមការងារតុបតែង ក៏ដូចជាបានចូលដល់ភូមិមួយដែលជាទីតាំងសំរាប់ Heatstroke Island ហើយថែមទាំងបានជួបពិភាក្សាជាមួយតារាភាពយន្ត Tom Hiddleston ដែលសម្តែងជាអតីតកាពីទែនហោះហើរជើងអាកាសពិសេសរបស់អង់គ្លេសឈ្មោះ James Conrad និង Brie Larson ដែលសម្តែងជាអ្នកកាសែតថតរូបក្នុងសង្គ្រាមឈ្មោះ Mason Weaver ទៀតផង។

តារាជួរមុខទាំងពីររូបបានបង្ហើបប្រាប់ពីបទពិសោធន៍ជិះឧទ្ធម្ភាគចក្រគ្មានទ្វារ ការរក្សាអាថ៌កំបាំងដ៏សម្ងាត់ទាក់ទិននឹងការថតរឿងនេះពីក្រុមគ្រួសារ និងមិត្តភក្តិ ក៏ដូចជាអារម្មណ៍របស់អ្នករាល់គ្នាទៅលើការទទួលបានពានរង្វាន់អូស្ការជាតួឯកស្រីឆ្នើម នៅឯកម្មវិធី Academy លើកទី88 ឆ្នាំមុន។


Brie Larson និង Tom Hiddleston កំពុងថតក្នុងប្រទេសវៀតណាមជាមួយ
Jiang Tian (ឆ្វេងបង្អស់) រួមនិង Thomas Mann ។

Cinema Online: តើការថតរឿងនៅ Ninh Bình ដំណើរការយ៉ាងណាដែរ?

Tom Hiddleston: Ninh Bình ពិតជាស្អាតណាស់ គឺថាជាទីតាំងឥតខ្ចោះមួយក្នុងចំណោមទីតាំងដែលខ្ញុំបានទៅថត។ អ្វីដែលពិសេស គឺថាអ្នកស្នេហាវិស័យភាពយន្ត ចូលចិត្តទៅរោងកុន មិនដែលបានឃើញស្នាដៃបែបនេះទេ។

យើងរីករាយណាស់ គឺពិតជាដំណើរដ៏អស្ចារ្យ។ នេះជាសប្តាហ៍ទី17 ហើយដែលយើងចាប់ផ្តើមធ្វើភាពយន្តនេះ។ យើងចាប់ផ្តើមដំបូងនៅ Hawaii កាលពីខែតុលា ឆ្នាំ2015។ មែនហើយ យើងជួបនឹង Jordan ដំបូងជាង 1ឆ្នាំមុន ដូច្នេះវាចំណាយពេលផលិតយូរគួរសម ហើយយើងជឿលើថាមពលនៃរឿងព្រេងនិទាន ត្បិតភាពយន្តនេះគឺនិយាយពីរឿងប្រភេទនេះ។

តើអ្នកមានបានទទួលបទពិសោធន៍អីថ្មីឬទេ?

Tom: យើងបានជិះឧទ្ធម្ភាគចក្រ!

Brie Larson: វាថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំខ្លាចឧទ្ធម្ភាគចក្រណាស់។ ខ្ញុំភ្ញាក់ផ្អើលណាស់ពេលមកធ្វើការថ្ងៃនោះ ហើយគេប្រាប់ថាខ្ញុំនឹងត្រូវជិះឧទ្ធម្ភាគចក្រ។ ខ្ញុំខំប្រកែកដំបូង តែក្រោយមកគឺពិតជាសប្បាយ គឺថាខ្ញុំនៅរស់រានមានជីវិត អញ្ចឹងហើយធូរទ្រូងបន្តិច។

Tom: យើងត្រូវជិះកាត់ជ្រលងភ្នំភ្លើងមួយនៅ Hawaii ហើយហោះកាត់មហាសមុទ្រប៉ាស៊ីហ្វិចទៀត ប៉ុន្តែអត់អីទេ មានសុវត្ថិភាព។ ប៉ុន្តែអត់មានទ្វារ គឺថាចំហស្អាត! យើងបានអើតមើលតាមបង្អួច គឺពិតជាគួរឲ្យរន្ធត់បន្តិច ប៉ុន្តែសប្បាយណាស់។ មិនងាយមានឱកាសល្អអញ្ចឹងៗទេ។


Tom Hiddleston អើតមើលមកក្រៅតាមឧទ្ធម្ភាគចក្រគ្មានទ្វារ (ប្រភពរូបថត: Coming Soon)

តើមានបានធ្វើអ្វីសប្បាយៗពេលកំពុងថតអត់?

Brie: មានរឿងប្លែកៗច្រើនណាស់អំពីភាពយន្តមួយនេះ ប៉ុន្តែសុំរក្សាការសំងាត់សិន។ គឺថា ត្រូវការពេលធ្វើការលើស្នាដៃនេះយ៉ាងយូរ ហើយមិនអាចបង្ហើបប្រាប់អ្នកណាបាន សូម្បីគ្រួសារ គឺពិតជាគួរឲ្យអស់សំណើច និងចម្លែកមែនទែន!

ត្រូវលាក់អាថ៌កំបាំងដ៏ធំមួយនេះ ជាពិសេសឈុតឆាកគ្រោះថ្នាក់មួយចំនួនថតថ្ងៃនេះ ជាក់ស្តែងយើងឃើញមានមនុស្សហោះ តែមិនអាចមានសាក្សីបញ្ជាក់បាន។ គ្មានមិត្តជិតដិត ឬអ្នកម៉ាក់នៅក្បែរ ហើយអ្នកខ្លះលាន់មាត់ «នេះពិតជាឆ្កួតមែនទែនហើយ!» អញ្ចឹងហើយពេលសម្រេចបានជាស្នាដៃចុងក្រោយមួយឆ្នាំក្រោយ ឬយូរជាងនេះពេលរឿងចេញផ្សាយ គ្រប់គ្នាភ្លាត់មាត់ «អូ! នេះសុទ្ធតែជាអីដែលឯងសម្តែងអី? អញ្ចឹងបានអត់មានតេប្រាប់។ ឯងត្រូវជិះយន្តហោះចម្លែកមួយដែលប្រែក្លាយជាទូកជិះកាត់ដែនដីវៀតណាមបន្តិចក្រោយមក។»

តើអ្វីជាឧបសគ្គពិបាកបង្អស់ក្នុងការថតរឿងនេះ

Brie: < ឲ្យខ្ញុំគិតថាកម្លាំង! មែនទែនទៅគឺតម្រូវគ្រប់ភាពយន្តហ្នឹង។ ត្រូវចំណាយពេលថតយ៉ាងយូរ ហើយនឿយហត់ណាស់។ មានឈុតឆាកគ្រោះថ្នាក់ច្រើន សូម្បីតែថ្ងៃធម្មតា មើលទៅដូចងាយស្រួលណាស់ តែតម្រូវឲ្យរហ័សរហួន ត្រូវរត់ ត្រូវឡើងភ្នំជាដើម។

ពេលខ្លះត្រូវសម្តែងជាមួយភាវៈក្លែងក្លាយបន្លំភ្នែកជាដើម អញ្ចឹងត្រូវក្លែងជាការកំសាន្តបែបកុមារភាពគ្រប់ពេល ស្រមៃថាមានអ្វីកើតឡើងចំពោះមុខ។ ពេលខ្លះយើងអស់កម្លាំង ត្បិត 17 សប្តាហ៍ពិតជាយូរមែន។

Tom: ចំពោះខ្ញុំគឺថាឈុតឆាកជំលោះសំខាន់មួយ ព្រោះអ្នកត្រូវនៅទីតាំងក្តៅ។ មែនទែនទៅ ស្ទើរគ្រប់រឿង អ្វីដែលលំបាកបំផុត គឺត្រូវយកចិត្តទុកដាក់នឹងចំណុចសំខាន់នៃសាច់រឿង ព្រោះអីនេះជាភាពយន្តបន្តភាគ។ ដោយសារយើងត្រូវរត់ចុះរត់ឡើង វាសំខាន់ណាស់ដែលត្រូវស្វែងយល់ការងារសម្តែងជាអ្វីប្រាកដ ដើម្បីស្វែងរកបង្អួចមួយទម្លុះរកឱកាសពិសេសមួយក្នុងផ្ទៃរឿងទាំងមូល។ យើងធ្វើការងារនេះអស់ 17សប្តាហ៍ហើយ តួអង្គវិញត្រូវប្រឹងប្រែងទាំងត្រដាបត្រដួស អញ្ចឹងបានខ្ញុំថាកត្តាជំរុញផ្នែកផ្លូវចិត្តក្នុងការផលិតភាពយន្តនេះ ជាឧបសគ្គចម្បងមួយ។


ការសម្តែងស្រមើស្រមៃ ទាំងគ្មានអ្វីនៅមុខខ្លួន មិនមែនជាការលំបាកឡើយសំរាប់ជ័យលាភីពានមាសអូស្ការ
Brie Larson (ប្រភពរូបថត: The Film Stage)

ចុះការថតថ្ងៃនេះ យ៉ាងណាដែរ?

Tom: ថ្ងៃនេះពិតជាលឿនណាស់សំរាប់យើង តែពោរពេញដោយថាមពល។ សប្បាយខ្លាំងគួរសម ហើយនេះជាឱកាសពិសេសមួយសំរាប់យើងក្នុងការលត់ដំខ្លួនឲ្យកាន់តែជំនាញ។ និយាយរួម គឺថ្ងៃនេះពិតជាល្អ!

Brie តើអ្នកនាងអបអរជ័យលាភីពានរង្វាន់តួឯកស្រីឆ្នើមអូស្ការឆ្នាំ 2016 យ៉ាងណាខ្លះដែរ?

Brie: ខ្ញុំមកធ្វើការធម្មតា [សើច!]

Tom: ពេល Brie ត្រឡប់មកវិញ យើងបានលេងល្បែងមួយដោយធ្វើពុតជាមិនដឹងរឿងអីទាំងអស់ ជាង 5នាទីដំំបូង ពោលគឺពេលគាត់ចូលមកឡានតុបតែងខ្លួន យើងធ្វើជានិយាយគ្នារឿងផ្សេង ធ្វើដូចគ្មានអីកើតឡើងអញ្ចឹង។ តែក្រោយមកយើងក៏ធ្វើពិធីអបអរគាត់ យើងពីតជាមានមោទនភាពចំពោះ Brie មែនទែន៕

រឿង "Kong: Skull Island" នឹងចាក់បញ្ចាំងតាមរោងកុននៅថ្ងៃទី 10 មិនានេះហើយ!

Cinema Online, 6 មីនា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង