រូបភាព

វីរបុរស "X-Men: Dark Phoenix" បង្ហាញអាថ៍កំបាំងដ៏ខ្មៅងងឹតរបស់ខ្លួន

អ្នកសរសេរ: Florey DM


"X-Men: Dark Phoenix" ត្រូវបានជួបប្រទះបញ្ហាលើកថ្ងៃចាក់បញ្ចាំងជាច្រើនដងតែទីបំផុតថ្ងៃចាក់បញ្ចាំងបានខិតជិតមកដល់ហើយ។ នៅក្នុងភាពយន្ដវគ្គទីប្រាំពីរនៃស៊េរី "X-Men" នេះយើងនឹងបានឃើញមុខតួអង្គចាស់ៗមួយចំនួនពីរឿង "X-Men: Apocalypse" កាលពីឆ្នាំ 2016 បង្ហាញមុខសារជាថ្មី។ អញ្ចឹងតោះ មកស្គាល់តួអង្គខាងក្រោមឲ្យហើយជាមួយនឹងផ្ទាំងរូបភាពខាងក្រោម (ថ្ងៃចាក់បញ្ចាំងនៅលើរូបភាពគឺសំរាប់សហរដ្ឋអាមេរិក តែនៅកម្ពុជានឹងចាក់បញ្ចាំងនៅថ្ងៃទី 6 មិថុនា) រួមជាមួយនឹងឃ្លាថា "Every Hero Has a Dark Side", លើកលែងតែតួអង្គចិត្តអាក្រក់របស់ Jessica Chastain ដែលមានឃ្លា "Every Dark Side has a Hero"។


ពណ៌ខៀវគឺជាពណ៌សំរាប់អ្នកខ្លាំងក្លា បើចង់ដឹងគ្រាន់តែសួរតួ Hank McCoy ឬ Beast របស់ Nicholas Hoult ទៅដឹងហើយ


Raven Darkhölme ឬក៏ Mystique ដែលអាចផ្លាស់ប្ដូររូបរាងបាននេះគឺសម្ដែងដោយ Jennifer Lawrence


Kodi Smit-McPhee សម្ដែងជាតួ mutant មានសមត្ថភាពហោះកាត់អាកាស ឈ្មោះ Kurt Wagner ឬក៏ Nightcrawler

Previous 1 2 3 4 Next 
Cinema Online, 3 មិថុនា 2019


ភាពយន្តទាក់ទង:
X-Men: Dark Phoenix (06 Jun 2019)
X-Men: Apocalypse (19 May 2016)
X-Men: Days Of Future Past (29 May 2014)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង