រូបភាព

ការស្រមើស្រមៃក្លាយជាការពិតនៅ "Wonder Park"

អ្នកសរសេរ: Stephen Andre Richard


ការស្រមើស្រមៃរបស់អ្នកនឹងក្លាយជាការពិតជាមួយភាពយន្ត "Wonder Park"។ ភាពយន្តគំនូរជីវចលមួយនេះនិយាយអំពីសាច់រឿងរបស់ក្មេងស្រីមួយរូបឈ្មោះ June ដែលបានរកឃើញសួនកម្សាន្តវេទមន្តមួយកន្លែងដោយចៃដន្យ ដែលបានលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងព្រៃ ប៉ុន្តែវាកំពុងតែត្រូវបានបំផ្លាញបន្តិចម្តងៗ។ នៅពេលដែលដឹងថាសួនកម្សាន្តដ៏អស្ចារ្យមួយនេះត្រូវបានបង្កើតចេញពីការស្រមើស្រមៃរបស់ខ្លួន នាងនិងមិត្តភក្តិជាសត្វរបស់នាងបានរួមគ្នាដើម្បីជួយសង្គ្រោះសួននេះ។ ម៉ោះ មកស្គាល់តួអង្គមួយចំនួនក្នុងរឿងមុនពេលដែលភាពយន្តមួយនេះមកដល់ផ្ទាំងភាពយន្ដរោងកុន។ ចំណាំថារូបភាពខាងក្រោមបង្ហាញពីឈ្មោះក្រុមតារាសម្តែងជនជាតិអង់គ្លេស ប៉ុន្តែយើងនឹងបង្ហាញឈ្មោះក្រុមតារាសម្តែងជនជាតិអាមេរិកជូនលោកអ្នក ដោយសារតែភាពយន្តដែលនឹងចាក់បញ្ចាំងនៅទីនេះត្រូវបានបញ្ចូលសម្លេងដោយក្រុមតារាសម្តែងអាមេរិក។


Brianna Denski បញ្ចូលសម្លេងឲ្យក្មេងស្រីសុទិដ្ឋិនិយមនិងពោរពេញដោយការស្រមើស្រមៃគឺ June។


Mila Kunis បញ្ចូលសម្លេងឲ្យតួអង្គ Greta ដែលជាជ្រូកព្រៃ។


John Oliver ជាម្ចាស់សម្លេងនៃតួអង្គ Steve
ដែលជាសត្វកាំប្រម៉ា។

Previous 1 2 Next 
Cinema Online, 9 មីនា 2019


ភាពយន្តទាក់ទង:
Wonder Park (14 Mar 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង