រូបភាព

ការលងបន្លាច ចាប់ផ្តើមនៅពេល រូបថតខ្មោចមួយក្លាយជា "Viral"

អ្នកសរសេរ: Stephen Andre Richard


ខណៈពេលកំពុងតែលេងហ្គេមដែលប្រើប្រាស់ទីតាំងពិតប្រាកដមួយ Tang (សម្តែងដោយ Ploy Sornarin) បានទៅដល់អគារដែលគេបោះបង់ចោលមួយកន្លែង។ ការប្រឹងប្រែងលែងហ្គេមរបស់គាត់ក៏ទទួលបានជោគជ័យរួចគាត់ក៏បានថតរូបខ្លួនឯងដើម្បីអបអរសាទរជ័យជំនះនេះ តែគាត់បានថតជាប់មនុស្សស្រីអាថ៌កំបាំងម្នាក់ដោយចៃដន្យ។ ភាពចៃដន្យនោះ ធ្វើឲ្យនាងត្រូវបានលងបន្លាច។ ប៉ុន្ដែមិនមែនតែនាងម្នាក់នោះទេដែលត្រូវបានលង មិត្តភក្ដិនាងដែលទទួលបានរូបថតដែលនាងបានផ្ញើឲ្យដើម្បីចង់ដឹងថាមនុស្សស្រីម្នាក់នោះជាអ្នកណា ក៏ត្រូវបានលងដូចគ្នាដែរ។ រូបថតមួយនេះត្រូវបានចែករំលែកតៗគ្នា ហើយអ្វីៗបានក្លាយជាសុបិន្តដ៏អាក្រក់មួយ។ មកមើលរូបភាពរបស់ "Viral" ទាំងនេះសិនទៅ មុននឹងទស្សនាភាពយន្តនៅឯរោងកុន – ប្រសិនបើអ្នកហ៊ាន។


Ploy Sornarin សម្តែងជា Tang។


Nutthasit Kotimanuswanich សម្តែងជា Wit ដែលជាមិត្តភក្តិរបស់ Tang។


តើអ្នកឃើញនារីអាថ៌កំបាំងនៅក្នុងរូបថតរបស់ Tang ដែរឬទេ?

Previous 1 2 3 Next 
Cinema Online, 14 កុម្ភះ 2019


ភាពយន្តទាក់ទង:
Viral (Thai) (18 Feb 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង