រូបភាព

មានភាពយន្ដពីការផ្លាស់ប្ដូរខ្លួនប្រាណណាខ្លះដូច "Daddy Issue"

អ្នកសរសេរ: Florey DM


"Daddy Issue" ដឹកនាំដោយ Ken Ochiai និយាយអំពីរឿងរ៉ាវរបស់ឳពុកនិងកូនស្រីម្នាក់ដែលមិនត្រូវរ៉ូវគ្នា តែថ្ងៃមួយរាងកាយរបស់ពួកគេទាំងពីរនាក់ត្រូវបានផ្លាស់ប្តូរស្របពេលដែលគេទាំងពីរនាក់មានការងារសំខាន់ត្រូវបំពេញក្នុងជីវិតផ្ទាល់ខ្លួនរៀងៗខ្លួន។ បើសិនជាអ្នកអានហើយមានអារម្មណ៍ថាប្រហែលៗ នេះដោយសារអ្នកធ្លាប់បានទស្សនារឿងកំប្លែងរបស់ Disney "Freaky Friday" ឬក៏រឿងភាគទូរទស្សន៍របស់ជប៉ុន "Seven Days of a Daddy and a Daughter" ដែលក៏ថតផ្អែកតាមរឿងប្រលោមលោកតែមួយជាមួយនឹង "Daddy Issue" គឺរឿង "Papa to Musume no Nanokakan" ឬមួយក៏អ្នកអាចធ្លាប់ទស្សនា "Daddy You, Daughter Me" ភាពយន្ដកូរ៉េកាលពីឆ្នាំ 2017 ដែលថតតាមរឿងភាគរៀបរាប់ខាងលើនេះ។ ដោយសារតែនេះជាសាច់រឿងបែបកំប្លែងដ៏ពេញនិយម ធ្វើឲ្យមានភាពយន្ដផ្សេងៗជាច្រើនទៀតតាក់តែងសាច់រឿងពីការផ្លាស់ប្ដូររូបកាយស្រដៀងនឹងនេះដែរ។ អញ្ចឹងមកមើលភាពយន្ដទាំង 6 ដែលពួកយើងពេញចិត្តបំផុត! (រៀបរៀងមិនតាមលំដាប់)


ការពិតទៅ Disney បានថតភាពយន្ដផ្អែកតាមប្រលោមលោកកាលពីឆ្នាំ 1972 របស់ Mary Rodgers
រឿង "Freaky Friday" នេះបាន 4 រឿងទៅហើយ ប៉ុន្ដែពួកយើងនឹងផ្ដោតលើរឿងកាលពីឆ្នាំ
2003 (ហើយក៏មានរឿងកាលពីឆ្នាំ 1976, 1995 និង 2018 ផងដែរ)
ដែលសម្ដែងដោយ Jamie Lee Curtis និង Lindsay Lohan
ដែលជាម្ដាយនិងកូនស្រីផ្លាស់ប្ដូររាងកាយគ្នា។


ចំណុចដែលធ្វើឲ្យភាពយន្ដគំនូរជីវចលឆ្នាំ 2016 របស់ជប៉ុន "Your Name"
នេះល្បីល្បាញនិងគួរឲ្យចាប់អារម្មណ៍
ដោយសារតែវាមានភាពកំប្លុកកំប្លែងនៃប្ដូររូបរាងកាយរវាងមនុស្សពីរភេទផ្ទុយគ្នា
ជាមួយនឹងការកួបផ្សំជំនឿប្រពៃណីទៅនឹងវិទ្យាសាស្ដ្រនិងការឆ្លងពេលវេលាផងដែរ។


ស្របពេលដែលភាពយន្ដភាគច្រើនផ្ដោតលើមនុស្សទាំងពីរដែលត្រូវរាងកាយផ្លាស់ប្ដូរគ្នា រឿង
"The Hot Chick" កាលពីឆ្នាំ 2002 ផ្ដោលលើតួស្រី
Jessica (Rachel McAdams/ Rob Schneider)
ដែលរាងកាយត្រូវបានផ្លាស់ប្ដូរជាមួយនឹងឧក្រិដ្ឋជនវ័យ 30 ឆ្នាំឈ្មោះ Clive។

Previous 1 2 Next 
Cinema Online, 13 មីនា 2019


ភាពយន្តទាក់ទង:
Daddy Issue (Khmer) (Not Showing)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង