រូបភាព

មានភាពយន្ដពីការផ្លាស់ប្ដូរខ្លួនប្រាណណាខ្លះដូច "Daddy Issue"

អ្នកសរសេរ: Florey DM


"Daddy Issue" ដឹកនាំដោយ Ken Ochiai និយាយអំពីរឿងរ៉ាវរបស់ឳពុកនិងកូនស្រីម្នាក់ដែលមិនត្រូវរ៉ូវគ្នា តែថ្ងៃមួយរាងកាយរបស់ពួកគេទាំងពីរនាក់ត្រូវបានផ្លាស់ប្តូរស្របពេលដែលគេទាំងពីរនាក់មានការងារសំខាន់ត្រូវបំពេញក្នុងជីវិតផ្ទាល់ខ្លួនរៀងៗខ្លួន។ បើសិនជាអ្នកអានហើយមានអារម្មណ៍ថាប្រហែលៗ នេះដោយសារអ្នកធ្លាប់បានទស្សនារឿងកំប្លែងរបស់ Disney "Freaky Friday" ឬក៏រឿងភាគទូរទស្សន៍របស់ជប៉ុន "Seven Days of a Daddy and a Daughter" ដែលក៏ថតផ្អែកតាមរឿងប្រលោមលោកតែមួយជាមួយនឹង "Daddy Issue" គឺរឿង "Papa to Musume no Nanokakan" ឬមួយក៏អ្នកអាចធ្លាប់ទស្សនា "Daddy You, Daughter Me" ភាពយន្ដកូរ៉េកាលពីឆ្នាំ 2017 ដែលថតតាមរឿងភាគរៀបរាប់ខាងលើនេះ។ ដោយសារតែនេះជាសាច់រឿងបែបកំប្លែងដ៏ពេញនិយម ធ្វើឲ្យមានភាពយន្ដផ្សេងៗជាច្រើនទៀតតាក់តែងសាច់រឿងពីការផ្លាស់ប្ដូររូបកាយស្រដៀងនឹងនេះដែរ។ អញ្ចឹងមកមើលភាពយន្ដទាំង 6 ដែលពួកយើងពេញចិត្តបំផុត! (រៀបរៀងមិនតាមលំដាប់)


"The Change-Up" កាលពីឆ្នាំ 2011 សម្ដែងដោយលោក Ryan Reynolds និង Jason
Bateman ជាសំលាញ់នឹងគ្នាដែលតែងតែច្រណែនជីវិតគ្នាទៅវិញទៅមក
ប៉ុន្ដែនៅពេលដែលរាងកាយរបស់គេផ្លាស់ប្ដូរគ្នាទើបគេយល់ថាការពិតមិនមែនដូចអ្វីដែលគេគិតទេ។


នៅក្នុងរឿងមនោសញ្ចេតនាបែបកំប្លែងកាលពីឆ្នាំ 2006 "It's A Boy Girl Thing"
បុរសចូលចិត្តលេងកីឡា Woody និងកញ្ញារៀនសូត្រ Nell ទាំងពីរនាក់តែងតែឈ្លោះប្រកែកគ្នា
ប៉ុន្ដែក៏ចាប់ផ្ដើមយល់និងមានចិត្តលើគ្នាបន្ទាប់ពីត្រូវវេទមន្ដបុរាណធ្វើឲ្យពួកគេផ្លាស់ប្ដូររាងកាយគ្នា។


ដូចភាពយន្ដខាងលើដែរ ភាពយន្ដមនោសញ្ជេតនាបែបកំប្លែងរបស់ថៃកាលពីឆ្នាំ 2017 "You and
Me XXX" ដែលទាក់ទងនឹងកីឡា និងជីវិតវិទ្យាល័យ។ រឿងនេះនិយាយពី Pik
ដែលជានារីម្នាក់ត្រូវបានហាមឃាត់មិនឲ្យលេងបាលទាត់
ប៉ុន្ដែនាងបានដឹងពីក្ដីស្រមៃពិតប្រាកដរបស់នាងនៅពេលដែលនាងបានផ្លាស់ប្ដូរខ្លួនប្រាណជាមួយ
Pong ដែលជាបុរសម្នាក់ត្រូវបានគេបង្ខំឲ្យចូលក្រុមបាល់ទាត់មួយ។

Previous 1 2 Next 
Cinema Online, 13 មីនា 2019


ភាពយន្តទាក់ទង:
Daddy Issue (Khmer) (Not Showing)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង