រូបភាព

ភាពយន្ដតៃវ៉ាន់ "More than Blue" ផលិតលំនាំតាមរឿងកូរ៉េកម្សត់មួយ

អ្នកសរសេរ: Stephen Andre Richard


ភាពយន្ដ "More Than Blue" គឺជាសាច់រឿងដែលថតឡើងវិញពីភាពយន្ដកូរ៉េឆ្នាំ 2009 មួយដែលមានចំណងជើងដូចគ្នាបេះបិទ។ ដូចទៅនឹងរឿងដើមដែរ តួឯងទាំងពីរមានឈ្មោះថា Cream និង K ដែលបានជួបគ្នា ហើយក្លាយជាមិត្តភក្ដិតាំងពីរៀននៅវិទ្យាល័យ។ បន្ទាប់ពីច្រើនឆ្នាំកន្លងផុតទៅ ពួកគេទាំងពីរនាក់រួមរស់ជាមួយគ្នា ប៉ុន្ដែមិនមែនក្នុងឋានៈជាសង្សារនោះទេ ត្រឹមតែជាមិត្តភក្ដិ។ ថ្ងៃមួយស្រាប់តែ K មានផ្ទុកនូវជម្ងឺមហារីកឈាម តែមិនហ៊ានប្រាប់ Cream ថាគេជិតស្លាប់ឡើយ ដោយសារតែមិនចង់ធ្វើឲ្យនាងខូចចិត្តព្រោះគេស្រឡាញ់នាង។ Cream មិនបានដឹងថា K កំពុងតែមានអាថ៌កំបាំងជាមួយនាងនោះទេ ហើយក៏បានទៅឌែតជាមួយនឹងបុរសម្នាក់ផ្សេងទៀត រួចក៏យល់ព្រមរៀបការជាមួយបុរសម្នាក់នោះ។ ប្រសិនបើអ្នកកំពុងតែស្វែងរកភាពយន្ដដ៏កម្សត់ស្រក់ទឹកភ្នែកនៅថ្ងៃនៃសេចក្ដីស្រឡាញ់ ខ្សែភាពយន្ដមួយនេះត្រូវចិត្តអ្នកតែម្ដង។ តោះ អូសចុះក្រោមមកមើលឈុតរឿងខ្លះៗដើម្បីត្រៀមខ្លួន ត្រៀមក្រដាសជូតមាត់ទុកពេលទៅមើលខ្សែភាពយន្ដ "More Than Blue" នេះនៅរោងភាពយន្ដ។


ពួកគេទាំងពីរពិតជាគូស្នេហ៌មួយគូដ៏គួរឲ្យខ្នក់ខ្នាញ់មែន។


អ្នកទាំងពីរកំពុង តែចំណាយពេលជាមួយគ្នាមើលរូបថតអនុស្សាវរីយ៌របស់ពួកគេ។


ត្រៀមខ្លួនទាំងអស់គ្នា ព្រោះអ្នកនឹងមានទឹកមុខបែបនេះពេលដែលទស្សនាខ្សែភាពយន្ដ
"More Than Blue"។

Previous 1 2 Next 
Cinema Online, 11 កុម្ភះ 2019


ភាពយន្តទាក់ទង:
More Than Blue (Mandarin) (14 Feb 2019)
More Than Blue (Khmer) (14 Feb 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង