រូបភាព

តួអង្គថ្មីចាស់បង្ហាញខ្លួនក្នុងផុសស្ទ័ររឿង "The Lego Movie 2"

អ្នកសរសេរ: Florey DM


ត្រៀមខ្លួនទស្សនាការត្រលប់មកវិញរបស់ Emmet Brickowski និងក្រុមបងធំក្នុងភាពយន្ដ "The Lego 2: The Second Part"។ ការផ្សព្វផ្សាយភាពយន្ដនេះនៅលើផុសស្ទ័ររបស់ Warner Bros បានបង្ហាញពីតួអង្គរបស់រឿងមានទាំងតួចាស់ និងថ្មីដែលនឹងបង្ហាញខ្លួនក្នុងវគ្គបន្ដរបស់រឿង "The Lego Movie" កាលពីឆ្នាំ 2014 ហើយភាពយន្ដបន្ដនេះអ្នកនឹងឃើញ Emma ធ្វើដំណើរនៅលើកាឡាក់ស៊ីដើម្បីស្វែងរកមិត្តស្រីរបស់គេ Lucy និងមិត្តភក្ដិជាច្រើននាក់ទៀតដូចជា Batman, Benny, MetalBeard និង Princess Unikitty ដែលត្រូវបានចាប់ជំរិតទៅដោយពួកអេលាន។ តោះ មកនាំគ្នាស្គាល់តួអង្គរបស់រឿងសិនទៅមុននឹងភាពយន្ដចាក់បញ្ចាំងនៅតាមរោងភាពយន្ដនានានៅខែនេះ។


Elizabeth Banks ជាអ្នកបញ្ចូលសម្លេងម្ដងទៀតឲ្យ Master Builder Lucy
ដែលត្រូវបានស្គាល់ថាជាមិត្តស្រីរបស់ Emmet។


Tiffany Hadish ជាអ្នកបញ្ចូលសម្លេងឲ្យតួអង្គជិតអាក្រក់ដ៏អស្ចារ្យម្នាក់ដែលជាអេលានអាចប្រែប្រួលរូបរាងបានឈ្មោះ
Queen Watevra Wa-Nabi។


Alison Brie ជាអ្នកបញ្ចូលសម្លេងឲ្យ Princess Unikitty ម្ដងទៀត
ដែលជាតូអង្គសត្វឆ្មាមានស្នែងដ៏គួរឲ្យស្រឡាញ់មួយក្បាលដែលប្រើប្រាស់កំហឹងខឹងក្រោធរបស់នាងឲ្យទៅជាកំលាំងដ៏ក្លាំងក្លា។

Previous 1 2 3 Next 
Cinema Online, 6 កុម្ភះ 2019


ភាពយន្តទាក់ទង:
The Lego Movie 2: The Second Part (08 Feb 2019) [Showtimes] [ឃ្លីបអំពីភាពយន្ត]
The Lego Ninjago Movie (22 Sep 2017)
The Lego Batman Movie (23 Feb 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង