រូបភាព

ភាពយន្ដនានាដែលសម្ដែងដោយតួ Bella Thorne របស់ "I Still See You"

អ្នកសរសេរ: Stephen Andre Richard


Bella Thorne ដែលជាតារាឯកស្រីរបស់ "I Still See You" ធ្លាប់ដើរតួក្នុងភាពយន្តផ្សេងទៀតជាច្រើន ដោយគាត់បានចាប់ផ្តើមសម្តែងតាំងពីវ័យក្មេងមកម៉្លេះ។ ក្នុងភាពយន្តបែបអភិនិហាព្រឺព្រួចមួយនេះ គាត់សម្តែងជាក្មេងជំទង់មួយរូបឈ្មោះ Ron ដែលរស់នៅក្នុងពិភពលោកមួយដែលមនុស្ស និងខ្មោចរស់នៅជាមួយគ្នា។ នៅពេលមានខ្មោចមួយតាមលងបន្លាចនាង មិត្តរួមថ្នាក់របស់នាងម្នាក់បានជួយនាងស្វែងរកមូលហេតុ។ ប្រសិនបើអ្នកមើលតារាសម្តែងវ័យ 21 ឆ្នាំរូបនេះហាក់ដូចជាប្រហែលមុខ ប៉ុន្តែមិនអាចចាំបានធ្លាប់ឃើញនៅទីណា នោះអ្នកអាចអានអំពីភាពយន្តដទៃទៀតរបស់គាត់មុនទៅទស្សនាគាត់ក្នុងភាពយន្ត "I Still See You"។


Bella Thorne សម្តែងជាតួអង្គ Katie Price ក្នុងភាពយន្ត "Midnight Sun" កាលពីឆ្នាំ 2018 ។


Bella បង្ហាញការសម្តែងបែបក្មេងស្រីទំនើងជាមួយតួអង្គ Madison Morgan
ក្នុងភាពយន្តឆ្នាំ 2015 គឺ "The DUFF"។


គាត់ដើរតួជា Celia Rodriguez ក្នុងភាពយន្តកំប្លែងឆ្នាំ 2014 គឺ "Alexander
and the Terrible, Horrible, No Good, Very Bad Day"។


Belle ដែលជាឈ្មោះតួអង្គរបស់ Bella ក្នុងភាពយន្តឆ្នាំ 2017 គឺ
"Amityville: The Awakening" ស្តាប់ទៅមិនខុសពីឈ្មោះពិតរបស់គាត់ប៉ុន្មានឡើយ។


ក្នុងភាពយន្តឆ្នាំ 2017 "Keep Watching" គាត់សម្តែងជា Jamie
ដែលជាក្មេងស្រីមួយរូបដែលត្រូវបានគេតាមដានអង្កេតជាមួយគ្រួសាររបស់នាង។


Bella ជាអ្នកបញ្ចូលសម្លេង Cora ក្នុងភាពយន្តគំនូរជីវចលឆ្នាំ 2016 គឺ "Ratchet & Clank"។

Cinema Online, 16 មីនា 2019


ភាពយន្តទាក់ទង:
I Still See You (18 Mar 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង