រូបភាព

Don Lee និង Song Ji-hyo ក្នុង "Unstoppable"

អ្នកសរសេរ: Florey DM


Don Lee (ឈ្មោះពិត Ma Dong-seok ឬរហ័ស្សនាមថា Dwayne Johnson នៃកូរ៉េខាងត្បូង) និង Song Ji-hyo (ដែលត្រូវបានស្គាល់ជាស្រីស្អាតពោរពេញដោយលាភសំណាងក្នុងកម្មវិធីកម្សាន្តទូរទស្សន៍ "Running Man") បានចាប់ដៃគ្នាសម្រាប់ខ្សែភាពយន្តវាយប្រហារ "Unstoppable"។ ក្នុងរឿងនេះ Lee ដើរតួជាអតីតជនពាលឈ្មោះ Dong-Chul ដែលនឹងធ្វើអ្វីទាំងអស់ដើម្បីជួយសង្គ្រោះប្រពន្ធគាត់ Ji-Soo (ដើរតួដោយ Ji-hyo) ដែលត្រូវបានគេចាប់ជំរិត។ សម្រាប់អ្នកដែលមិនស្គាល់តារាសម្តែងទាំងពីររូបនេះ ប្រហែលមិនដឹងឡើយថាពួកគេបានចាប់ផ្តើមអាជីពសម្តែងតាំងពីជំនាន់ឆ្នាំ 2000s មកម៉្លេះហើយបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាច្រើន ទោះបីមិនដែលសម្តែងរួមគ្នាក៏ដោយ។ ទាំងនេះជាខ្សែភាពយន្តមួយចំនួនដែលអ្នកគួរទស្សនាមុនពេលទៅមើល "Unstoppable" នៅរោងកុន។


ដោយ Lee ធ្លាប់សម្តែងក្នុងខ្សែភាពយន្តជាច្រើន ដូច្នេះយើងនឹងជ្រើសយកតែខ្សែភាពយន្តថ្មីៗរបស់គាត់មកនិយាយប៉ុណ្ណោះ។
ដំបូងគេគឺ "The Outlaws" ដែលគាត់សម្តែងជាតួអង្គពីខាងផ្លូវច្បាប់គឺប៉ូលីសស៊ើបអង្កេតមួយរូបឈ្មោះ Ma Seok-do។


Lee មានឋានៈកាន់តែខ្ពស់នៅក្នុងខ្សែភាពយន្តខ្នាតធំចំនួនពីរវគ្គគឺ
"Along with the Gods" ដែលគាត់សម្តែងជាទេវតាការពារផ្ទះសម្បែង។


ក្នុងអំឡុងព្រឹត្តិការណ៍មហន្តរាយ zombie ដូច "Train to Busan" អ្នកនឹងចង់បានបុរសរឹងមាំខ្លាំងក្លាដូចតួអង្គរបស់
Lee ដែលមានឈ្មោះថា Sang-hwa ដើម្បីតទល់ពួក zombie ទាំងនោះ។

Previous 1 2 Next 
Cinema Online, 25 មករា 2019


ភាពយន្តទាក់ទង:
Unstoppable (Korean) (31 Jan 2019)
Unstoppable (Khmer) (31 Jan 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង