រូបភាព

ប្រភេទតួអង្គរបស់ Venom ប្លែកៗជាច្រើនទៀត

អ្នកសរសេរ: Florey DM


ដូចដែលបានឃើញជាមួយតួអង្គក្នុងសៀវភៅត្លុកទូទៅ តួអង្គប្រឆាំងនឹងវីរបុរស Venom មានសាច់រឿងជាច្រើនប្រភេទខុសៗគ្នា។ ប្រភេទតួអង្គនៅក្នុងភាពយន្តថ្មី "Venom" គឺជាតួអង្គមួយដែលសារជាតិ symbiote បានផ្សាភ្ជាប់ជាមួយអ្នកសារព័ត៌មាន Eddie Brock (សម្តែងដោយ Tom Hardy)។ ពួកយើងប្រហែលនឹងអាចឃើញតួអង្គ She-Venom នៅក្នុងភាពយន្តវគ្គបន្តរបស់ "Venom" នាពេលអនាគត ដោយគូស្នេហ៍របស់ Brock គឺ Ann Weying (សម្តែងដោយ Michelle Williams) បានក្លាយជាតួអង្គមួយនេះនៅពេលក្រោយមក នេះបើផ្អែកទៅតាមសាច់រឿងរបស់សៀវភៅត្លុក។ ឥឡូវនេះ យើងឈប់និយាយអំពី Venom ទាំងនេះមួយភ្លែតសិន ហើយក្រឡេកមើលប្រភេទតួអង្គប្លែកៗផ្សេងទៀតរបស់ Venom ពីក្នុងសៀវភៅត្លុក។


Deadpool តែឯងគឺពិតជាអាក្រក់ណាស់ទៅហើយ ប៉ុន្តែ Deadpool បូកជាមួយនឹង
Venom? គិតអំពីរឿងអាក្រក់ៗទាំងឡាយដែលពួកគេអាចបង្កឡើង។ Venompool ត្រូវបានឃើញដំបូងបំផុតក្នុងសៀវភៅ "Venom/Deadpool: What If? #1"


នៅពេលដែល Venom ជួបជាមួយ Tyrannosaurus Rex ពួកយើងទទួលបាន Venomsaurus Rex ដែលត្រូវបានឃើញដំបូងឡើយ នៅក្នុងសៀវភៅ "Wolverine: Old Man Logan" ប៉ុន្តែដើមកំណើតរបស់វាត្រូវបានពន្យល់នៅក្នុងសៀវភៅ "Old Man Hawkeye #6"


សារជាតិ symbiote បានផ្សាភ្ជាប់ជាមួយក្រុម Guardians of the Galaxy
នៅក្នុងសៀវភៅ "Guardians of the Galaxy Volume 4 #1" ហើយ
Groot ត្រូវបានគេស្គាល់ច្បាស់បំផុតជាមួយឃ្លា "I am Venom" របស់គាត់

Previous 1 2 Next 
Cinema Online, 6 តុលា 2018


ភាពយន្តទាក់ទង:
Venom (04 Oct 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង