រូបភាព

វីរបុរសគ្រប់ពណ៌របស់ក្រុម "Avengers: Infinity War"

អ្នកសរសេរ: Brendan Kwang


ជាមួយរយៈពេលត្រឹមពីរបីអាទិត្យមុនដល់ការចាក់បញ្ចាំងលើកដំបូង ខ្សែភាពយន្ត "Avengers: Infinity War" បានបង្ហាញឲ្យឃើញថាវាពិតជាខ្សែភាពយន្តដែលពោរពេញទៅដោយការទន្ទឹងរង់ចាំដ៏អស្ចារ្យក្នុងឆ្នាំ 2018។ ចំណុចមួយដែលអ្នកគាំទ្រទាំងឡាយទន្ទឹងរង់ចាំមើលយ៉ាងខ្លាំងនោះគឺការចាប់ដៃគ្នារវាងតួអង្គពី Marvel Cinematic Universe (MCU) ទាំងឡាយនៅក្នុងខ្សែភាពយន្តមួយនេះ។ ប្រសិនបើអ្នកនៅមិនទាន់ដឹងថានរណានៅខាងរបស់នរណានោះ ផ្ទាំងរូបភាព poster ពោរពេញទៅដោយពណ៌ស្រស់ឆើតឆាយ (ជាមួយពន្លឺភ្លឺដែលធ្វើឲ្យយើងនឹកដល់ដុំ Infinity Stones ទាំងឡាយ) ទាំងនេះនឹងជួយអ្នកបាន។ គួរបញ្ជាក់ផងដែរថាផ្ទាំងរូបភាព poster ខាងក្រោមបង្ហាញពីកាលបរិច្ឆេទចាក់បញ្ចាំងរបស់ទ្វីបអាមេរិកខាងជើង ដូចនេះមានន័យថាយើងនឹងអាចបានទស្សនាខ្សែភាពយន្ត "Avengers: Infinity War" នៅតាមរោងកុននានានៅថ្ងៃទី 26 មេសា ឆ្នាំ 2018។


ជាមួយផ្ទាំងពណ៌ខៀវតំណាងឲ្យដុំ Space Stone ផ្ទាំងរូបភាពមួយនេះឃើញមាននូវ Captain America (សម្តែងដោយ Chris Evans) និង The Winter Soldier (សម្តែងដោយ Sebastian Stain) ចាប់ដៃជាមួយ Nebula (សម្តែងដោយ Karen Gillan) និង Mantis (សម្តែងដោយ Pom Klementieff) ពីខ្សែភាពយន្ត "Guardians of the Galaxy" និង Shuri (សម្តែងដោយ Letitia Wright) ពីខ្សែភាពយន្ត "Black Panther"។


ផ្ទាំងរូបភាពពណ៌រៀងក្រហមមួយនេះតំណាងឲ្យដុំ Reality Stone និងរួមមាននូវវីរបុរសដែលតែងពាក់ពណ៌ក្រហមដូចជា Iron Man (សម្តែងដោយ Robert Downey Jr.), Spider-Man (សម្តែងដោយ Tom Holland), Doctor Strange (សម្តែងដោយ Benedict Cumberbatch) និង Wong (សម្តែងដោយ Benedict Wong)។


ពណ៌លឿងតំណាងឲ្យពណ៌នៃដុំ Mind Stone ហើយយើងឃើញមានម្ចាស់របស់វាគឺ The Vision
(សម្តែងដោយ Paul Bettany) រួមជាមួយ Scarlet Witch (សម្តែងដោយ Elizabeth Olsen),
Falcon(សម្តែងដោយAnthony Mackie) និង War Machine (សម្តែងដោយ Don Cheadle)។

Previous 1 2 Next 
Cinema Online, 16 មេសា 2018


ភាពយន្តទាក់ទង:
Avengers: Infinity War (26 Apr 2018)
The Avengers: Age Of Ultron (01 May 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង