រូបភាព

ភ័យរន្ធត់ជាមួយរឿង "The Tag-Along: Devil Fish"

អ្នកសរសេរ: Florey DM


ដូចដែលបានឃើញនៅលើចំណងជើង គ្រប់គ្នានៅក្នុងរឿង "The Tag-Along: Devil Fish" ត្រូវតែមានការប្រុងប្រយ័ត្នទៅលើសត្វត្រីគ្រប់ប្រភេទដែលពួកគេឃើញ។ សាច់រឿងចាប់ផ្ដើមមានឡើងនៅពេលដែលគ្រូខ្មោចចាប់វិញ្ញាណដ៏សាហាវមួយនេះពីក្នុងផ្ទះខ្មោចទៅដាក់ក្នុងសត្វត្រីមួយក្បាល។ ហើយគាត់ក៏លែងត្រីបិសាចនោះចូលក្នុងទន្លេ ដោយមិននឹងស្មានថានឹងមានយុវជនមួយក្រុមជួបត្រីបិសាចនេះដោយចៃដន្យនៅពេលកំពុងតែស្ទូចត្រី។ បន្ទាប់ពីចាប់បានត្រីបិសាចនេះ ព្រលឹងខ្មោចដែលសន្ធឹតនៅខាងក្នុងបានលែងចេញឲ្យមានសេរីភាព និងបង្កើតភាពវឹកវរក្នុងពិភពមនុស្សម្ដងទៀត។ កុំភ្លេចមកទស្សនារឿងខ្មោចដ៏ព្រឺព្រួច "The Tag-Along: Devil Fish" ក្នងរោងភាពយន្ដទាំងអស់គ្នា។


នេះជាត្រីបិសាចឬ?


កាមេរ៉ាសុវត្ថិភាពប្រាកដជាមានថតជាប់វិញ្ញាណសាហាវអ្វីម្យ៉ាងជាមិនខាន។


បន់ស្រន់ឲ្យខ្មោចបិសាចឈប់អុកឡុកពិភពមនុស្ស។

Previous 1 2 Next 
Cinema Online, 8 ធ្នូ 2018


ភាពយន្តទាក់ទង:
The Tag-Along: Devil Fish (Khmer) (10 Dec 2018)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង