រូបភាព

"The Spy Who Dumped Me" បង្ហាញពីភាពវឹកវរដ៏អស់សំណើច

អ្នកសរសេរ: Florey DM


Mila Kunis (ធ្លាប់សម្តែងក្នុងរឿង "Bad Moms") និង Kate McKinnon (ធ្លាប់សម្តែងក្នុងរឿង "Ghostbusters") ដើរតួជាមិត្តភក្តិជិតស្និទ្ធ Aubrey និង Morgan ក្នុងខ្សែភាពយន្តបែបវាយប្រហារលាយឡំកំប្លែង "The Spy Who Dumped Me"។ Aubrey ត្រូវបានទាត់ចោលដោយមិត្តប្រុសរបស់នាងគឺ Drew ដែលសុខៗត្រឡប់មកក្នុងជីវិតរបស់នាងវិញ។ ប៉ុន្តែជាជាងសុភមង្គល សង្សារចាស់របស់នាងបាននាំមកនូវភាពវឹកវររញ៉េរញ៉ៃទៅវិញ។ តាមការពិត Drew គឺជាភ្នាក់ងារស៊ើបការសម្ងាត់មួយរូប ដែលមានក្រុមឃាតករមួយក្រុមកំពុងតាមសម្លាប់គាត់! មិនដឹងអ្វីទាល់តែសោះ Aubrey និង Morgan បានប្រឡាក់ប្រឡូកចូលក្នុងពិភពដ៏គ្រោះថ្នាក់នៃចារកម្ម។ ប្រសិនបើអ្នកនៅមិនទាន់បានទស្សនាខ្សែភាពយន្តមួយនេះ ដែលកំពុងចាក់បញ្ចាំងនៅតាមរោងកុននានា ទាំងនេះជារូបភាពមួយចំនួនដើម្បីបង្ហាញឲ្យឃើញថាវាជាខ្សែភាពយន្តដែលអ្នកត្រូវតែទស្សនា។


Kate McKinnon និង Mila Kunis សម្តែងជាមិត្តភក្តិជិតស្និទ្ធ Morgan និង Aubrey


ជីវិតរបស់ Aubrey (ខាងស្តាំ) ជួបនឹងភាពវឹកវរនៅពេលដែលអតីតមិត្តប្រុសរបស់នាងសុខៗត្រឡប់មកវិញ


នេះគឺដោយសារ Drew Thayer (សម្តែងដោយ Justin Theroux)
ជាអតីតមិត្តប្រុសដែលបានទាត់នាងចោល គឺជាភ្នាក់ងារស៊ើបការសម្ងាត់ម្នាក់។

Previous 1 2 Next 
Cinema Online, 5 សីហា 2018


ភាពយន្តទាក់ទង:
The Spy Who Dumped Me (03 Aug 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង