រូបភាព

ទាំងនេះជាវីរបុរសពីងពាងក្នុងរឿង "Spider-Man: Into the Spider-Verse"

អ្នកសរសេរ: Florey DM


ខ្សែភាពយន្ត Spider-Man ភាគច្រើនតែងនិយាយអំពីសាច់រឿងដើមកំណើតនៃវីរបុរសបាញ់សំបុកពីងពាង ប៉ុន្តែភាពយន្ដ "Spider-Man: Into the Spider-Verse" មួយនេះនឹងនាំយកមកនូវអ្វីថ្មីមកកាន់កញ្ចក់អេក្រង់ធំ។ ជាការពិត វាពិតជាមានអ្វីៗថ្មីជាច្រើនខុសៗគ្នា។ ដំបូងគេ ខ្សែភាពយន្តគំនូវជីវចលមួយនេះនឹងផ្តោតទៅលើ Spider-Man ម្នាក់ទៀត (លើកនេះផ្តោតទៅលើតួអង្គរបស់ Miles Morales ជំនួសឲ្យ Peter Parker) ហើយគាត់នឹងជួបជាមួយវីរបុរសពីងពាងផ្សេងៗទៀតនៅក្នុងខ្សែភាពយន្តតែមួយ! ដូចគ្នានឹងចំណងជើង វីរបុរសបាញ់សំបុកពីងពាងរបស់យើងនឹងធ្វើដំណើរទៅក្នុងពិភព Spider-Verse ដែលគាត់នឹងជួបជាមួយវីរបុរសឯទៀតដែលពាក់របាំងមុខដូចគ្នា។ មកអានបន្តខាងក្រោមដើម្បីស្គាល់វីរបុរសពីងពាងផ្សេងទៀតដែលនឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្ត "Spider-Man: Into the Spider-Verse"។ (រូបភាពខាងក្រោមប្រាប់ពីកាលបរិច្ឆេទចាក់បញ្ចាំងក្នុងសហរដ្ឋអាមេរិក ប៉ុន្តែចាំថាយើងនឹងបានទស្សនាខ្សែភាពយន្តមួយនេះក្នុងរោងភាពយន្ដនៅថ្ងៃទី 13 ធ្នូនេះហើយ!)។


ដំបូងគេគឺ Peter Parker នៅក្នុងពិភពមួយទៀត (បញ្ចូលសម្លេងដោយ Jake Johnson)
ដែលនៅក្រោមរបាំងមុខគឺជាតួអង្គចំណាស់និងមិនសូវស្វាហាប់
ខុសពីតួអង្គដែលយើងតែងឃើញក្នុងខ្សែភាពយន្តមុនៗ។


Miles Morales (បញ្ចូលសម្លេងដោយ Shameik Moore)
គឺជាវីរបុរសពីងពាងថ្មីបន្ទាប់ពីមរណភាពរបស់ Peter Parker ក្នុងពិភពរបស់គាត់។


ចំណុចដ៏គួរឲ្យចាប់អារម្មណ៏: Hailee Steinfeld ធ្លាប់និយាយកាលពីមុនថាគាត់ចង់សម្តែងជា
Batgirl ប៉ុន្តែក្នុងខ្សែភាពយន្តនេះគាត់បញ្ចូលសម្លេងឲ្យ
Spider-Gwen ទៅវិញ។

Previous 1 2 Next 
Cinema Online, 10 ធ្នូ 2018


ភាពយន្តទាក់ទង:
Spider-Man: Into The Spider-Verse (13 Dec 2018)
Spider-Man: Far From Home (Not Showing)
Venom (04 Oct 2018)
Spider-Man: Homecoming (07 Jul 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង