រូបភាព

មូលហេតុដែលអ្នកត្រូវទស្សនារឿង "Selfie From Hell"

អ្នកសរសេរ: Florey DM


"Selfie From Hell" ភាពយន្តនេះនិយាយពី Hannah (សម្តែងដោយ Alyson Walker) និងបងប្អូនជីដូនមួយនាង Julia (សម្តែងដោយ Meelah Adams)។ នៅពេល Julia ដែលជាអ្នកសរសេរប្លុកជនជាតិអាឡឺម៉ង់ ទៅលេង Hannah នៅឯរដ្ឋ នាងចាប់ផ្តើមធ្លាក់ខ្លួនឈឺភ្លាមៗ ហើយរឿងចម្លែកចាប់ផ្តើមកើតឡើង នៅជុំវិញខ្លួននាង។ ដោយចង់ស្វែងរកមូលហេតុនៃរឿងទាំងនោះ Hannah ចាប់ផ្តើមស្រាវជ្រាវ ហើយបាននាំនាងទៅចូលដល់បណ្តាញងងឹតមួយ។ បើសាច់រឿងសង្ខេបប៉ុណ្ណឹង នៅមិនទាន់ឱ្យអ្នកចាប់អារម្មណ៍ ចង់មើលភាពយន្តនេះនៅរោងភាពយន្តទេនោះ យើងនឹងនាំអ្នកមកក្រឡេកមើល មូលហេតុទាំងប្រាំ ដែលអ្នកគួរតែទៅមើល។


"Selfie From Hell" ផ្អែកលើភាពយន្តខ្លីមួយ ដែលមានចំណងជើងដូចគ្នា ហើយភាពយន្តខ្លីនោះបានល្បីល្បាញនៅឆ្នាំ 2015 ធ្វើឱ្យអ្នកប្រើបណ្តាញអ៊ីនធើណិត គិតថាវាជាភាពយន្តខ្លី ដែលគួរឱ្យខ្លាចជាងគេ។ បើអ្នកហ៊ានទៅមើល អ្នកនឹងជួបមនុស្សស្រីម្នាក់ (សម្តែងដោយ Meelah Adams) រវល់នឹងថតរូបខ្លួនឯង ហើយនាងក៏ចាប់អារម្មណ៍ឃើញ ស្រមោលខ្មៅមួយនៅខាងក្រោយ។ ភាពយន្តនេះ ជាសាច់រឿងបន្ត ដូច្នេះ អ្នកនឹងចង់ដឹងបន្ថែម និងមូលហេតុនៃរឿងហេតុទាំងនោះ។


ភាពយន្តខ្លីនេះគួរឱ្យខ្លាច ដល់ថ្នាក់ឈ្នះបានពានភាពយន្តភ័យរន្ធត់មួយ! ដោយសារភាពយន្តនេះឈ្នះ ជាភាពយន្តខ្លី បែបភ័យរន្ធត់ល្អបំផុត នៅឯពិធីចែកពាន iHorror កាលពីឆ្នាំ 2016 អ្នកច្បាស់ជាដឹងថា ភាពយន្តខ្នាតធំមួយនេះ នឹងគួរឱ្យខ្លាចដូចគ្នា។ ផលិតកររឿងទាំងពីរ សុទ្ធតែមិនចង់ឱ្យគេថា រឿងពួកគាត់មិនល្អនោះឡើយ ដូច្នេះទុកចិត្តទៅចុះ ពួកគាត់នឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។


រម្លឹកពីអ្នកទាំងពីរ ដែលទទួលខុសត្រូវក្នុងការផលិតរឿងនេះ វានឹងក្លាយជាស្នាដៃដ៏ល្អមួយ ដោយមានការសហការគ្នារវាងសិស្ស ជាផលិតករជនជាតិអាឡឺម៉ង់ Meelah Adams និង Erdal Ceylan ដែលជាអ្នកដឹកនាំ ព្រមទាំងជាអ្នកនិពន្ធសៀវភៅ។ Ceylan បន្តគ្រប់គ្រងលើភាពយន្តនេះ ដោយ Adams ត្រឡប់មកសម្តែងជាមួយតួសម្តែងជនជាតិអូស្ត្រាលី Alyson Walker។ បើអ្នកទាំងពីរអាចបង្កើតភាពយន្តខ្លីមួយ ឱ្យល្បីល្បាញយ៉ាងងាយទៅហើយ ពួកគេក៏អាចបម្លែងវា ទៅជាភាពយន្តខ្នាតធំមួយ បានយ៉ាងស្រួលផងដែរ។

Previous 1 2 Next 
Cinema Online, 3 មីនា 2018


ភាពយន្តទាក់ទង:
Selfie From Hell (08 Mar 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង