រូបភាព

Jason Statham ប្រយុទ្ធនឹងឆ្លាមយក្សក្នុង "The Meg"

អ្នកសរសេរ: Florey DM


នៅក្នុងភាពយន្ត "The Meg" យើងនឹងឃើញ Jason Statham សម្តែងជាអ្នកជ្រមុជទឹកជួយសង្រ្គោះម្នាក់ដែលមានឈ្មោះថា Jonas Taylor ហើយក្រោយមករូបគេគឺជាមនុស្សដ៏សំខាន់មួយ ដែលត្រូវប្រយុទ្ធជាមួយនឹង ត្រីឆ្លាមយក្សតាំងពីសម័យបុរេប្រវត្តិហៅថា Megalodon ដើម្បីជួយសង្រ្គោះក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម ដែលជាប់ខ្លួននៅក្នុងកប៉ាល់មុជទឹកនុយក្លេអ៊ែរ។ ប្រសិនបើត្រឹមឆ្លាមយក្សតែមួយ មិនអាចធ្វើឲ្យអ្នកចាប់អារម្មណ៍ចំពោះរឿងបែបវាយប្រហារលាយឡំនឹងភ័យរន្ធត់នេះ នៅមានតួសម្តែងជាច្រើនទៀតដូចជា Li Bingbing, Ruby Rose, Winston Chao ដែលអាចធ្វើឲ្យអ្នកចាប់អារម្មណ៍បាន។ "The Meg" កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្ត ហើយប្រសិនបើអ្នកមិនទាន់ទៅទស្សនា តោះមកមើលចំណុចខ្លះៗដែលអ្នកគួរតែដឹង។


Jonas Taylor (សម្តែងដោយ Jason Statham) ប្រហែលជាមិនបានដឹងថាខ្លួនកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់នោះទេ


នេះគឺជាបញ្ហាដ៏ធំសម្បើមមួយដែល Taylor ត្រូវតែដោះស្រាយ


ម្នាក់ៗកំពុងតែប្រយ័ត្នប្រយែងជាមួយនឹងឆ្លាមយក្ស
Previous 1 2 Next 
Cinema Online, 14 សីហា 2018


ភាពយន្តទាក់ទង:
The Meg (10 Aug 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង