រូបភាព

អ្នកណាខ្លះដើរតួក្នុងរឿង "Incredibles 2"?

អ្នកសរសេរ: Florey DM


14 ឆ្នាំហើយដែល "The Incredibles" បានចាក់បញ្ចាំងដំបូង ពេលនេះវគ្គបន្ដ មានចំណងជើងថា "Incredibles 2" នឹងចេញបញ្ចាំងនៅរដូវក្ដៅឆាប់ៗនេះហើយ។ យើងនឹងបានទស្សនាកំពូលគ្រួសារ Parr នេះមកប្រឆាំងឧក្រិដ្ឋកម្មម្ដងទៀត ដូច្នេះពួកយើងក៏នឹងបានឃើញមុខតួអង្គ និងសម្លេងចាស់ៗផងដែរ។ ក្រៅពីតួអង្គចាស់ក៏នៅមានតួអង្គថ្មីៗមួយចំនួនផងដែរ អញ្ចឹងតោះ នាំគ្នាមកមើលភាពស្រដៀងគ្នារវាងអ្នកបញ្ចូលសម្លេងទៅនឹងតួអង្គក្នុងរឿងរបស់គេនីមួយៗ (រឿងនេះនឹងចាក់បញ្ចាំងនៅអាមេរិកខាងជើងនៅថ្ងៃទី15 ខែមិថុនា រីឯនៅប្រទេសកម្ពុជាវិញគឺថ្ងៃ14 ខែមិថុនា)។ សូមអរគុណដល់ Disney/Pixar សម្រាប់រូបភាពទាំងអស់នេះ។


Holly Hunter នឹងបញ្ចូលសម្លេងឲ្យ Helen Parr ឬ Elastigirl
ទោះបីជាគាត់មានតួនាទីដល់ទៅពីរជាម្ដាយផង និងជាវីរនារីផងក៏គាត់នៅតែអាចទប់ទល់រួចដែរ។



Samuel L. Jackson គឺមើលទៅដូចជាតួអង្គគាត់ 67% បាត់ទៅហើយ, Lucius Best ឬ Frozone,
វីរបុរសដែលនៅតែអាចបង្កើតទឹកកក ពីភាពសំណើមបានហើយ កំពុងតែត្រៀមខ្លួនចាកចេញពីភាពចូលនិវត្ត៍មកសង្រ្គោះពិភពលោកសារជាថ្មី។



មិនដឹងជាអស់សំណើចយ៉ាងណាទេបើ Brad Bird និងតួអង្គរបស់គាត់ Edna 'E' Mode
អ្នកឌីហ្សាញឈុតវីរបុរសសម្រាប់ពួក the Supers ទទួលបានភាពដូចគ្នា 102% វិញ!។
Previous 1 2 3 Next 
Cinema Online, 9 មិថុនា 2018


ភាពយន្តទាក់ទង:
Incredibles 2 (14 Jun 2018) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង