រូបភាព

ចូលរួមដំណើរកម្សាន្តជាមួយ "Hotel Transylvania 3"

អ្នកសរសេរ: Florey DM


ការពិតទៅ Genndy Tartakovsky ដែលជាអ្នកដឹកនាំរឿង "Hotel Transylvania 3" បានសម្រេចចិត្តបង្កើតវាឡើង ក៏ដោយសារតែគាត់ទើបនឹងមានបទពិសោធន៏ដ៏គួរឲ្យខកចិត្ត សម្រាប់ដំណើរកម្សាន្តវិស្សមកាលរបស់គ្រួសារគាត់ផ្ទាល់។ ជាមួយគ្នានេះផងដែរ Count Dracula គាត់ពិតជាត្រូវការដំណើរកម្សាន្តមួយផ្សេងទៀតហើយ ក្រោយពីវិស្សមកាលមួយនេះបានបញ្ចប់ទៅ។ មែនហើយ គាត់កំពុងមានភាពសប្បាយរីករាយជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែគាត់ក៏បានលង់ស្រឡាញ់នារីដ៏ស្រស់ស្អាតមួយរូប ដែលតាមពិតនាងគឺជាអ្នកចង់បំផ្លាញបិសាចទាំងអស់នៅលើពិភពលោក។ តោះងាកចេញពីសាច់រឿងបន្តិច អ្នកអាចក្រឡេកមើលរូបភាពខាងក្រោម ដើម្បីដឹងថាតើមានភាពសប្បាយរីករាយ (លាយឡំនឹងបញ្ហា) អ្វីខ្លះ ដែល Count Dracula និងក្រុមគ្រួសាររបស់គាត់អាចជួបប្រទះនៅក្នុង "Hotel Transylvania 3: A Monster Vacation":


អ្នកទាំងអស់គ្នា សុទ្ធតែញញឹម! រួមទាំងឯងផងដែរ Invisible Man។


វាប្រាកដជាមានអ្វីមួយដ៏គួរឲ្យស្រឡាញ់ដែលអ្នកទាំងអស់គ្នាកំពុងសម្លឹងមើល។


មែនហើយ នេះប្រាកដជា Ericka Van Helsing ដែល Count Dracula កំពុងលង់ស្រឡាញ់ងប់ងល់។

Previous 1 2 3 Next 
Cinema Online, 3 កក្កដា 2018


ភាពយន្តទាក់ទង:
Hotel Transylvania 3: A Monster Vacation (12 Jul 2018)
Hotel Transylvania 2 (01 Oct 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង