រូបភាព

ផ្ទាំងរូបភាពមួយចំនួនរបស់ "The Girl In the Spider's Web"

អ្នកសរសេរ: Florey DM


ភាពយន្ត "The Girl in the Spider's Web" គឺជាវគ្គបន្តនៃភាពយន្តរបស់អាមេរិកមានចំណងជើងថា "The Girl with the Dragon Tattoo" ដែលត្រូវបានចាក់បញ្ចាំងកាលពីអំឡុងឆ្នាំ 2011។ វាប្រៀបដូចជាការបង្កើតថ្មីម្តងទៀតអញ្ចឹងដែរ ដោយសារ Claire Foy បានចូលជំនួស Rooney Mara ក្នុងនាមជាតួអង្គឯកដែលមានឈ្មោះថា Lisbeth Salander។ នៅក្នុងភាពយន្តនេះ អ្នកជំនាញ hack កុំព្យូទ័រវ័យក្មេងម្នាក់បានដឹងថានាងកំពុងជាប់ជំពាក់ជំពិន ព្រមទាំងក្តោបក្តាប់ជាមួយនឹងវេបសាយចារកម្ម ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធើណេត និងអំពើពុករលួយរបស់មន្ត្រីរដ្ឋាភិបាល។ តោះនាំគ្នាក្រឡេកមើលរូបភាពខាងក្រោម ដើម្បីដឹងថាប្រភេទសំណាញ់អ្វីដែលនឹងធ្វើឲ្យសាច់រឿងមានភាពជំពាក់ជំពិន អំឡុងពេលដែលភាពយន្ត "The Girl in the Spider's Web" ត្រូវបានចាក់បញ្ចាំងនៅលើផ្ទាំងអេក្រង់ធំ។


Claire Foy ដែលយើងទើបនឹងបានឃើញនៅក្នុងភាពយន្តរៀបរាប់ពីជីវប្រវត្តិ "First Man"
ឥឡូវនេះនឹងដើរតួជា Lisbeth Salander


Sverrir Gudnason នឹងជំនួស Daniel Craig ក្នុងនាមជាតួអង្គអ្នកកាសែត Mikael Blomkvist


តួសម្តែងសញ្ជាតិដាណឺម៉ាក Claes Bang មើលទៅដូចជាមិនមែនដើរតួចិត្តល្អទេ

Previous 1 2 3 Next 
Cinema Online, 8 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
The Girl In The Spider's Web (09 Nov 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង