រូបភាព

Dwayne Johnson សម្តែងល្អឥតខ្ចោះក្នុង "Skyscraper"

អ្នកសរសេរ: Florey DM


Dwayne "The Rock" Johnson និងភាពយន្តបែបវាយប្រហារធំៗ គឺពិតជាមិនអាចឃ្លាតឆ្ងាយពីគ្នាបានមែន។ ទើបតែបញ្ចប់ជាមួយការសម្តែងជាតួអង្គអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វ ដែលមានក្តីស្រលាញ់យ៉ាងធំធេង នៅក្នុងរឿង "Rampage" ពេលនេះរូបគេក៏បានត្រឡប់មកផ្ទាំងអេក្រង់ធំវិញម្តងទៀតហើយ។ សម្រាប់លើកនេះផងដែរ រូបគេនឹងដើរតួជាអតីតភ្នាក់ងារ FBI ដែលពិការ មានឈ្មោះថា Will Sawyer នៅក្នុងសាច់រឿង "Skyscraper"។ ក្នុងនោះដែរ គាត់ក៏បានចាប់ដៃគូជាមួយ Neve Campbell ដែលនាងសម្តែងជាតួប្រពន្ធ មានឈ្មោះថា Sarah។ ក្រុមគ្រួសារ Sawyer គឺរស់នៅក្នុងអគារខ្ពស់ជាងគេក្នុងពិភពលោក ដែលត្រូវបានគេហៅថា គុជខ្យង ឬ (The Pearl) ហើយវាមានទីតាំងនៅក្នុងទីក្រុងគុជប្រចាំតំបន់អាស៊ី នោះគឺទីក្រុងហុងកុង។ ទាំងនេះគឺជាអ្វីដែលយើងអាចនឹងបានឃើញនៅក្នុងភាពយន្ត "Skyscraper" នៅពេលដែលវាចាក់បញ្ចាំងនៅថ្ងៃទី13 ខែកក្កដា៖


The Pearl គឺជាអគារខ្ពស់កប់ពពកដែលសឹងតែមិនគួរឲ្យជឿ


នេះគឺជាកន្លែងដ៏អស្ចារ្យសម្រាប់បើកការប្រជុំ លើកលែងតែអ្នកដែលខ្លាចខ្ពស់ប៉ុណ្ណោះមើលទៅ


Hannah Quinlivan បង្ហាញពីភាពរឹងមាំនៅក្នុងភាពយន្ត
Previous 1 2 3 Next 
Cinema Online, 10 កក្កដា 2018


ភាពយន្តទាក់ទង:
Skyscraper (13 Jul 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង