រូបភាព

Bumblebee មានមិត្តភក្ដិជាមនុស្សក្នុង Prequel របស់ "Transformers"

អ្នកសរសេរ: Florey DM


Bumblebee ត្រៀមខ្លួនរួចរាល់ដើម្បីចេញមុខក្នុងភាពយន្ដទោលដំបូង ខុសពី(ថាអញ្ចឹងក៏ថាបាន) រឿង "Transformers"។ ភាពយន្ដវគ្គទី 6 នៃស៊េរ៊ីភាពយន្ដដ៏ល្បីល្បាញនេះគឺនឹងផ្តោតលើរថយន្តប្រែកាយពណ៌៎លឿងលាយខ្មៅនេះដែលជា prequel របស់រឿង "Transformers" បញ្ចាំងកាលពីឆ្នាំ 2007។ ជាមួយនឹងតួអង្គរឿង "The Maze Runner" លោក Dylan O'Brien ជាអ្នកបញ្ចូលសម្លេង Bumblebee, ហើយនឹងតួអង្គរឿង "Pitch Perfect" កញ្ញា Hailee Steinfeld សម្ដែងជាតួក្មេងស្រីជំទង់ Charlie Watson និងអតីតកីឡកាសប្រែជាតារាសម្ដែងលោក John Cena ដើរតួជាភ្នាក់ងារ Sector 7 ដែលនឹងធ្វើឲ្យរឿង "Bumblebee" នេះរញ្ជួយគ្រប់រោងកុនមិនខាន! ចាំមើលថា ពួកយើងអាចរំពឹងទុកអ្វីខ្លះពីភាពយន្ដនេះ៖


អ្នកណាជិះឡានអញ្ចឹង Bumblebee!


មើលតាមការអង្គុយរបស់ Bumblebee បើមិនត្រូវគេកំពុងស្ដីឲ្យទេ
ក៏សាឡុងហ្នឹងតូចពេកសំរាប់គាត់ដែរ។


មិត្តភក្តិជាមនុស្សរបស់ Bumblebee ក្មេងស្រីជំទង់ឈ្មោះ Charlie
កំពុងតែពិនិត្យមើលថាតើ Bumblebee មានបញ្ហាអ្វីឬអត់

Previous 1 2 3 Next 
Cinema Online, 23 ធ្នូ 2018


ភាពយន្តទាក់ទង:
Bumblebee (25 Dec 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង