រូបភាព

ទស្សនាភាពស្រស់ស្អាតនៃ "Be with You"

អ្នកសរសេរ: Florey DM


ខ្សែភាពយន្តស្នេហារំជើបរំជួលរបស់កូរ៉េខាងត្បូង "Be with You" ដើរតួដោយ So Ji-sub និង Son Ye-jin ជាគូស្នេហ៏ពោរពេញដោយក្តីស្រឡាញ់មួយគូ នោះគឺ Woo-jin និង Soo-ah។ Woo-jin ទទួលរងបន្ទុកមើលថែកូនប្រុសរបស់ពួកគេតែឯង នៅពេលដែល Soo-ah បានលាចាកពីពិភពលោកទៅ។ ប៉ុន្តែ មុនពេលស្លាប់ នាងបានសន្យាថានាងនឹងវិលត្រឡប់មកកាន់គ្រួសាររបស់នាងវិញ។ មួយឆ្នាំក្រោយមក នាងបានរក្សាពាក្យសន្យានោះ។ វាមានបញ្ហាតែមួយប៉ុណ្ណោះ គឺថានាងមិនមានការចងចាំពីអតីតកាលឡើយ។ "Be With You" ធានាថានឹងជាខ្សែភាពយន្តដែលធ្វើឲ្យអ្នកឈឺចុកចាប់ស្រក់ទឹកភ្នែក (ដែលតែងជាចំណុចមួយនៃខ្សែភាពយន្តកូរ៉េខាងត្បូងភាគច្រើន) ដូចនេះត្រៀមដុំក្រដាសជូតទឹកភ្នែកធំបំផុតដែលអ្នកអាចរកបាននៅពេលមកទស្សនាខ្សែភាពយន្តមួយនេះ!


គូស្នេហ៏ប្តីប្រពន្ធសម្លឹងមើលកូនប្រុសរបស់ពួកគេដែលកំពុងគេងពោរពេញដោយក្តីស្រឡាញ់។


តារាសម្តែងវ័យក្មេង Kim Ji-hwan ដើរតួជា Ji-ho ដែលជាកូនប្រុសដ៏គួរឲ្យស្រឡាញ់របស់គូស្នេហ៏មួយគូនេះ។


Woo-jin និយាយផ្តល់កម្លាំងចិត្តទៅកាន់ Ji-ho?
Previous 1 2 3 Next 
Cinema Online, 10 មិថុនា 2018


ភាពយន្តទាក់ទង:
Be With You (Korean) (14 Jun 2018)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង