រូបភាព

"You and Me XXX": ផ្លាស់ប្តូររាងកាយដែលមិនដូចរឿងដទៃ

អ្នកសរសេរ: Farah Hanis


ឈុតឆាកនៃការផ្លាស់ប្តូររាងកាយ គឺជាទម្លាប់មួយទៅហើយនៅក្នុងវិស័យភាពយន្ត។ ទោះជាយ៉ាងណាក៏ដោយអ្នកមិនគួរឱ្យឈុតឆាកបែបធម្មតា និងមានការប្រើប្រាស់ច្រើនទាំងនេះរារាំងអ្នកពីការទស្សនាភាពយន្ត "You and Me XXX" នាពេលខាងមុខព្រោះវាជារឿងនិទានមួយដែលមិនដូចរឿងផ្សេងទៀតទេ។ ខ្សែភាពយន្តនេះផ្តោតទៅលើក្មេងប្រុសជំទង់ម្នាក់ឈ្មោះ Pong ដែលតែងតែចង់ទៅចូលរួមលេងបាល់ទាត់នៅក្នុងក្លឹបសាលារបស់គេបើទោះបីជាសមត្ថភាពរបស់គេនៅមានការខ្វះខាត និងសិស្សស្រីឈ្មោះ Pik ដែលមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការលេងកីឡាប៉ុន្តែត្រូវបានគេបង្ខំឱ្យចូលរួមក្នុងក្លឹប Cupcake ដោយសារតែភេទរបស់។ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបានធ្វើឲ្យរាងកាយរបស់ពួកគេត្រូវបានប្តូរគ្នា វាក៏បានបង្កើតជាឱកាស និងចំនងស្នេហារវាងពួកគេក្នុងរយៈពេលដែលរាងកាយរបស់ពួកគេត្រូវបានផ្លាស់ប្តូរគ្នា។ ខណៈពេលដែលចង់វិលត្រឡប់មករកសភាពដើមរបស់ពួកគេទាំង Pong និង Pik ចាប់ផ្តើមមានការពេញចិត្តនឹងអ្វីៗថ្មីដែលមានជុំវិញពួកគេ ហើយចាប់ផ្តើមមានបំណងចង់នៅក្នុងខ្លួនថ្មីរបស់ពួកគេ។


Pong (សម្តែងដោយ Vichayut Limratanamongkol) និងមិត្តភក្តិរបស់គេ។


Pik (សម្តែងដោយ Jularat Hanrungroj) និង Eve ដែលស្រីស្អាតប្រចាំសាលា


គ្រោះថ្នាក់ដែលបានធ្វើឲ្យPong និង Pik ជួបគ្នានៅក្នុងលក្ខណៈដែលគ្មានអ្នកណាម្នាក់អាចស្មានដល់

Previous 1 2 3 4 Next 
Cinema Online, 26 តុលា 2017


ភាពយន្តទាក់ទង:
You And Me XXX (Khmer) (29 Oct 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង