រូបភាព

តួសម្តែងដើម និង តួថ្មីនៃរឿង "Suddenly 20"

អ្នកសរសេរ: Florey DM


"Suddenly 20" នឹងចាក់បញ្ចាំងតាមរោងកុននៅថ្ងៃ១២ មករា ២០១៧ខាងមុខនេះហើយ។ សម្រាប់អ្នកគាំទ្រ ទាំងភាពយន្ដកូរ៉េ ទាំងភាពយន្ដថៃ នោះគេបានដឹងស្រាប់ហើយថា រឿងដែលសម្ដែងដោយ Davika Hoorne ថ្មីនេះគឺជារឿងថតឡើងវិញ ដោយយកលំនាំតាមរឿងកំប្លែងដើមរបស់កូរ៉េ ដែលចេញកាលពីឆ្នាំ២០១៤ មានចំនងជើងថា "Miss Granny"។ ភាពជោគជ័យរបស់រឿងដើមបានធ្វើឲ្យប្រទេសជាច្រើនបានទិញសិទ្ធិយកទៅផលិតសារដើមឡើងវិញដែលសុទ្ធតែល្អៗមើល និងជោគជ័យដូចៗគ្នាទាំងអស់។ រឿងនេះនិយាយពីលោកយាយម្នាក់ដែលស្រាប់តែប្រែកាយដោយចៃដន្យ ទៅកាន់អាយុ២០ឆ្នាំវិញ ហើយគាត់ក៏ឆ្លៀតឱកាសនោះទៅចួលក្រុមចម្រៀងមួយ ហើយជួបគ្នាសារជាថ្មីជាមួយគូស្នេហ៏ចាស់របស់គាត់។ រឿងថតឡើងវិញរបស់ថៃមួយនេះ កំពុងតែទទួលបាននូវការរំពឹងទុកច្រើន ព្រោះរឿងថតឡើងវីញរបស់វៀតណាមកាលពីឆ្នាំ ២០១៥ ជាភាពយន្ដក្នុងស្រុកដែលរកចំណូលបានច្រើនជាងគេបំផុត ហើយបើរឿងចិនវិញគឺមិនត្រឹមតែល្បីក្នុងស្រុកទេ តែល្បីដល់ទីផ្សារអន្ដជាតិទៀតផង។ ហេតុផលចំបងមួយដែលធ្វើឲ្យរឿងសេរ៊ីនេះ សុទ្ធតែជោគជ័យយ៉ាងមហិមានោះ គឺដោយសារតែតារាសម្ដែងនៃរឿងនីមួយៗ សុទ្ធតែល្បីមានកេរ្តិ៍ឈ្មោះ ដូច្នេះ តោះ! មកក្រឡេកមើលតារាសម្ដែងក្នុងរឿងដើម និងក្នុងរឿងថតឡើងវិញទាំងអស់គ្នា ហើយបើប្រៀបធៀបទៅតារាសម្ដែងក្នុងរឿង"Suddenly 20" នេះ តើអស្ចារ្យកម្រិតណាដែរ?


ផលិតករតន្រ្ដី
ក្នុងចំនោមកន្លង់ៗ ដែលចោមរោមលោកយាយក្រមុំទាំងអស់ ក្នុងនោះក៏រួមមានកម្លោះក្មេងសង្ហារមួយរូបដែរ។ តួ Han Seung-woo សម្ដែងដោយ Lee Jin-wook (រូបលើខាងឆ្វេង) ហើយបើតួ Tan Zhi Ming របស់ចិនវិញគឺសម្ដែងដោយកំពូលតារាល្បីឈ្មោះជនជាតិតៃវ៉ាន់ លោក Chen Bolin (រូបលើខាងស្ដាំ) ហើយតារាសម្ដែងនិងចម្រៀងលោក Hua Vi Van (រូបក្រោមខាងឆ្វេង) សម្ដែងជា Manh Duc ក្នុងរឿងវៀតណាម។ តារាចម្រៀងនិងសម្ដែងថៃលោក Saharat Sangkapricha (រូបក្រោមខាងឆ្វេង) សមជាតួ Nut ក្នុងរឿង"Suddenly 20" នេះឥតខ្ចោះតែម្ដងព្រោះគាត់ក៏សង្ហារមិនចាញ់តួប្រទេសដទៃៗទៀតប៉ុន្មានដែរ។


ភ្លើងស្នេហ៏ចាស់
តួកន្លង់ៗ ដែលរោមលោកយាយក្រមុំមួយទៀតនោះគឺ តាចាស់ម្នាក់ដែលលួចស្រលាញ់លោកយាយរាប់ឆ្នាំមកហើយ។ Park In-hwan (រូបឆ្វេង) សម្ដែងជាតួលោកតា Park ដែលមានអាយុ ៧០ ឆ្នាំ នៅក្នុងរឿងកូរ៉េ រីឯតារាបង្ហាញម៉ូដ ចិនវ័យ៨០ឆ្នាំមួយរូបនេះវិញ Wang Deshun (រូបកណ្ដាល) សម្ដែងជាតួ Li Da Hai ក្នុងរឿងរបស់ចិន ហើយចុងក្រោយ គឺមានតារាកំប្លែងវៀតណាម (រូបស្ដាំ) លោក Thanh Nam ដែលដើរតួលោកតា Be ក្នុងរឿងវៀតណាម។ តើរឿង "Suddenly 20" នេះ នឹងត្រាប់តាមរឿងដើមដែរទេ សំរាប់ភ្លើងស្នេហ៏ចាស់មួយនេះ? បើចង់ដឹង អញ្ចឹងមានតែចាំតាមដានរឿង "Suddenly 20" នេះទេទើបអាចដឹងបាន!


កូនប្រុស
ទោះបីជាតួកូនប្រុសរបស់លោកយាយ មិនសូវបានចេញមុខច្រើនក្នុងរឿងក៏ដោយ ប៉ុន្ដែឈុតដែលមានគាត់ទាំងពីរនាក់គឺសុទ្ធតែពោរពេញដោយមនោសញ្ចេតនា ដែលធ្វើឲ្យអ្នកមើល ចូលអារម្មណ៏តាម។ នៅក្នុងរឿងដើម តួអង្គមួយនេះមានឈ្មោះថា Ban Hyun-chul សម្ដែងដោយ Sung Dong-il (រូបខាងលើ) ហើយនៅក្នុងរឿងថតឡើងវិញរបស់ចិនវិញ Zhao Lixin សម្ដែងជាតួ Xiang Guo Bin រីឯក្នុងរឿងវៀតណាមវិញគឺមាន Xiang Guo Bin សម្ដែងជាតួ Ong Quang ។ តារាសម្ដែងដែលត្រូវដើរតួក្នុងរឿង "Suddenly 20" នេះនឹងមានពេលវេលាតិចតួចសម្រាប់ការបញ្ចេញសមត្ថភាពសម្ដែងរបស់គាត់ប៉ុន្ដែយើងជឿជាក់ថាគាត់ពិតជានឹងសម្ដែងតួនេះឲ្យល្អឥតខ្ចោះ។

Previous 1 2 Next 
Cinema Online, 8 មករា 2017


អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង