រូបភាព

តួសម្តែងដើម និង តួថ្មីនៃរឿង "Suddenly 20"

អ្នកសរសេរ: Florey DM


"Suddenly 20" នឹងចាក់បញ្ចាំងតាមរោងកុននៅថ្ងៃ១២ មករា ២០១៧ខាងមុខនេះហើយ។ សម្រាប់អ្នកគាំទ្រ ទាំងភាពយន្ដកូរ៉េ ទាំងភាពយន្ដថៃ នោះគេបានដឹងស្រាប់ហើយថា រឿងដែលសម្ដែងដោយ Davika Hoorne ថ្មីនេះគឺជារឿងថតឡើងវិញ ដោយយកលំនាំតាមរឿងកំប្លែងដើមរបស់កូរ៉េ ដែលចេញកាលពីឆ្នាំ២០១៤ មានចំនងជើងថា "Miss Granny"។ ភាពជោគជ័យរបស់រឿងដើមបានធ្វើឲ្យប្រទេសជាច្រើនបានទិញសិទ្ធិយកទៅផលិតសារដើមឡើងវិញដែលសុទ្ធតែល្អៗមើល និងជោគជ័យដូចៗគ្នាទាំងអស់។ រឿងនេះនិយាយពីលោកយាយម្នាក់ដែលស្រាប់តែប្រែកាយដោយចៃដន្យ ទៅកាន់អាយុ២០ឆ្នាំវិញ ហើយគាត់ក៏ឆ្លៀតឱកាសនោះទៅចួលក្រុមចម្រៀងមួយ ហើយជួបគ្នាសារជាថ្មីជាមួយគូស្នេហ៏ចាស់របស់គាត់។ រឿងថតឡើងវិញរបស់ថៃមួយនេះ កំពុងតែទទួលបាននូវការរំពឹងទុកច្រើន ព្រោះរឿងថតឡើងវីញរបស់វៀតណាមកាលពីឆ្នាំ ២០១៥ ជាភាពយន្ដក្នុងស្រុកដែលរកចំណូលបានច្រើនជាងគេបំផុត ហើយបើរឿងចិនវិញគឺមិនត្រឹមតែល្បីក្នុងស្រុកទេ តែល្បីដល់ទីផ្សារអន្ដជាតិទៀតផង។ ហេតុផលចំបងមួយដែលធ្វើឲ្យរឿងសេរ៊ីនេះ សុទ្ធតែជោគជ័យយ៉ាងមហិមានោះ គឺដោយសារតែតារាសម្ដែងនៃរឿងនីមួយៗ សុទ្ធតែល្បីមានកេរ្តិ៍ឈ្មោះ ដូច្នេះ តោះ! មកក្រឡេកមើលតារាសម្ដែងក្នុងរឿងដើម និងក្នុងរឿងថតឡើងវិញទាំងអស់គ្នា ហើយបើប្រៀបធៀបទៅតារាសម្ដែងក្នុងរឿង"Suddenly 20" នេះ តើអស្ចារ្យកម្រិតណាដែរ?


លោកយាយក្មេង
លោកយាយ ២០ ឆ្នាំ ប្រាកដណាស់ គឺជាបេះដូងនៃរឿងនេះ។ នៅក្នុងរឿងដើម គឺមាន Shim Eun-kyung (រូបលើខាងឆ្វេង) សម្ដែងជាលោកយាយ Oh Doo-ri ។ រីឯក្នុងរឿង "20 Once Again" របស់ចិនកាលពីឆ្នាំ ២០១៥ វិញ Yang Zishan សម្ដែងជាតួលោកយាយ Meng Li Jun (រូបនៅខាងលើនិងស្ដាំ) ហើយបើក្នុងរឿងថតសារដើមរបស់វៀតណាម "Sweet 20" វិញ តួលោកយាយ Thanh Nga នេះគឺសម្ដែងដោយតារាចម្រៀងនិងសម្ដែង Miu Lê (រូបក្រោមខាងស្ដាំ)។ Davika Hoorne (រូបក្រោមខាងស្ដាំ) តួឯកក្នុងរឿងថតឡើងវិញរបស់ថៃ នឹងត្រូវបង្ហាញសមត្ថភាពច្រៀង ហើយនឹងធ្វើឲ្យទស្សនិកជនសើច ដោយសារការសម្ដែងជាតួយាយ Parn ដែលជាចំណុចទាក់ទាញមួយទៀត។


លោកយាយចាស់
Na Moon-hee (រូបលើខាងឆ្វេង) ដើរតួជាលោកយាយ Oh Mal-soon ក្នុងរឿងដើមរបស់កូរ៉េ រីឯ Gua Ah-leh (រូបលើខាងស្ដាំ) សម្ដែងជាតួយាយ Shen Meng Jun ក្នុងរឿងចិន និង Nsut Minh Duc (រូបក្រោមខាងឆ្វេង) សម្ដែងជាតួលោកយាយ Dai ក្នុងរឿងវៀតណាម។ "Suddenly 20" របស់ថៃវិញ តួអង្គលោកយាយ Parn សម្ដែងដោយលោកយាយ Neeranuch Padmasuta។


ចៅប្រុសកម្លោះ
តួចៅកម្លោះនេះ គឺត្រូវជាតួតារាចម្រៀងប្រចាំក្រុមចំរៀងមួយ ហេតុនេះហើយ បានគេតែងតែរើសយកតារាក្មេងៗយកមកសម្ដែងតួអង្គនេះតែម្ដង ហើយដោយតួនេះសុទ្ធតែជាប្រុសកម្លោះរូបរាងស្អាត ហើយបូកផ្សំនឹងសម្លេងដ៏ពិរោះទៀតនោះ គឺបានទាក់ទាញក្មេងជំទង់ស្រីៗ និងនារីៗក្មេងជាច្រើនឲ្យបាក់ទឹកបាក់ដីទៅមើលរឿងនេះតាមរោងកុនមិនដាច់ឡើយ។ Jung Jinyoung (រូបលើខាងឆ្វេង) មេក្រុមចំរៀងប្រុសកូរ៉េដ៏ល្បី B1A4 សម្ដែងជាតួ Ban Ji-ha ហើយក្នុងរឿងចិនវិញគឺ តួXiang Qianjin សម្ដែងដោយ Lu Han (រូបលើខាងស្ដាំ) មួយឆ្នាំបន្ទាប់ពីគាត់បានចេញពី EXO ក្រុមចំរៀងកូរ៉េដ៏ល្បីល្បាញមួយ។ តារាសម្ដែងនិងចម្រៀងវៀតណាម Ngo Kien Huy (រូបក្រោមខាងឆ្វេង) សម្ដែងជាតួអ្នកចម្រៀងរ៉ុក Tri Tung ក្នុងរឿងវៀតណាម។ តារាសម្ដែងថៃលោក Kritsanapoom "JJ" Pibulsonggram (រូបក្រោមខាងស្ដាំ) មានមុខមាត់ស្រស់ស្អាត ហើយការសម្ដែងក៏អាចទទួលយកបានដែរព្រោះគាត់មានបទពិសោធន៏ធ្លាប់សម្ដែងតាមរឿងភាគទូរទស្សន៏ជាច្រើន ប៉ុន្ដែតើគាត់អាចមានសមត្ថភាពច្រៀងដែរឬទេ?

Previous 1 2 Next 
Cinema Online, 8 មករា 2017



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង