រូបភាព

ប្រឆាំងការគិតកំនត់ទៅលើភាពស្រស់ស្អាតជាមួយ "Wonder"

អ្នកសរសេរ: Farah Hanis


ការចូលរៀនជាលើកដំបូងអាចជាបទពិសោធន៍ដ៏គួរឲ្យខ្លាច ជាពិសេសនៅពេលដែលអ្នកមានលក្ខណៈរូបសម្បត្តិខុសពីអ្នកដទៃ។ ភាពយន្តនេះបានធ្វើការនិពន្ធរឿងតាម សៀវភៅមានចំនងជើង "Wonder" ដូចគ្នា ហើយក៏លក់ដាច់បំផុតរបស់ New York Times ដែលបានធ្វើការបង្ហាញអំពីក្មេងប្រុសឈ្មោះ August "Auggie" Pullman (សម្តែងដោយ Jacob Tremblay) ជាសិស្សថ្នាក់ទី៥ ដែលទើបនឹងចូលរៀននៅក្នុងសាលាជាលើកដំបូងនៅក្នុងជីវិតរបស់គេ។ ក្មេងប្រុសនេះកើតមក ដោយមានជំងឺTreacher Collins បានធ្វើឲ្យAuggieត្រូវទៅមន្ទីរពេទ្យជាច្រើនដងដើម្បីវះកាត់កែតំរូវមុខ។ ទោះបីជាគេចូលរៀននៅសាលានោះមិនបានប៉ុន្មានថ្ងៃមានភាពពិបាក និង ឯកាសម្រាប់គេក៏ដោយ មិនយូរប៉ុន្មាន Auggieក៏បានទទួលភាពកក់ក្តៅពីមិត្តរួមសាលារបស់គេ នៅពេលដែលពួកគេទទួលយកភាពខុសប្លែកពីគេរបស់ Auggie និងបានកែប្រែការកំនត់ភាពស្រស់ស្អាតពីសង្គម។


Auggie Pullmanកើតមកជាមួយនឹងមុខដែលមានសភាពមិនប្រក្រតិ
ហើយក៏ធ្លាប់ឆ្លងកាត់ការវះកាត់កែតំរូវជាច្រើនលើករាប់មិនអស់


Auggie ពាក់មួកយានអវកាសទៅសាលានៅក្នុងថ្ងៃដំបូង


Isabelកាន់ដៃកូនប្រុសរបស់នាងយ៉ាងណែននៅក្នុងការិយាល័យរបស់នាយកសាលា

Previous 1 2 3 4 Next 
Cinema Online, 29 វិច្ឆិកា 2017


ភាពយន្តទាក់ទង:
Wonder (07 Dec 2017) [Showtimes] [Trailers]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង