រូបភាព

រឿងដែលយកឡាន មកធ្វើតួសម្តែង

អ្នកសរសេរ: Florey DM


"Cars 3" កំពុងបញ្ឆេះម៉ាស៊ីន ត្រៀមប្រណាំងគ្នាលើផ្ទាំងសំពត់ធំឆាប់ៗនេះ។ នៅក្នុងរឿងនេះដែរ Owen Wilson បានបញ្ចូលសំឡេងឱ្យតួឡានក្រហម Lightning McQueen។ យើងក៏មានការត្រឡប់មកវិញ របស់តួអង្គជាច្រើនទៀត រួមទាំងតួអង្គថ្មីដូចជា Sally Carrera, Mater, Jackson Storm និង Cruz Ramirez។ មុននឹងការចាក់បញ្ចាំងភាពយន្តនេះនៅថ្ងៃទី 10 សីហា យើងនឹងត្រឡប់ទៅមើលភាពយន្តដែលយកឡាន មកធ្វើជាតួសម្តែង។ ភាពយន្តដែលមានឡានពិតៗ (ឬឡានដឹកទំនិញ) ធ្វើជាតួអង្គឯក (ដូចក្នុងស៊េរីរឿង "Cars") គឺជាភាពយន្តដែលត្រូវផ្តោតសំខាន់ទៅលើឡាន។ តោះយើងចុះមកក្រោម ដើម្បីមើលរូបក្នុងភាពយន្ត ដែលយកឡានមកធ្វើជាតួសម្តែង។


មុននឹងស៊េរីរឿង "Cars" ប្រចាំផលិតកម្ម Disney ចាប់ផ្តើមមានបន្តកន្ទុយគ្នានោះ នៅមានតួអង្គ Herbie មួយទៀត ដែលជាឡានមានចិត្តគំនិតខ្លួនឯង។ រឿង "Herbie Fully Loaded" សម្តែងដោយ Lindsay Lohan (ឬយើងគួរថា រួមសម្តែងជាមួយឡាន Volkswagen Beetle ជំនាន់ឆ្នាំ 1963) ជាភាពយន្តនេះជាភាពយន្តទី 6 និងចុងក្រោយបង្អស់ នៃស៊េរី "Herbie"។
ឡាននោះអាចបើកដោយខ្លួនឯង ហើយអាចឱ្យអ្នកណាអង្គុយលើកៅអីតៃកុងក៏បាន រួចពួកគេនឹងទៅធ្វើដំណើរផ្សងព្រេងជាមួយគ្នា!


ពេលដែលយើងរម្លឹកពីភាពយន្ត ដែលផ្តោតសំខាន់ទៅលើឡាន យើងនឹងនឹកឃើញដល់ស៊េរីរឿង "Transformers ហើយ Autobots និង Decepticons ត្រូវប្រែរូបរាងជាឡានរបស់ពួកគេ ដើម្បីចូលចំណោមនឹងឡានច្រើនបែបផ្សេងទៀតក្នុងលោក។ ពួកគេអាចប្រែកាយ ពីទម្រង់ឡាន ទៅជាទម្រង់ធម្មជាតិរបស់ពួកគេ។


យើងបានរម្លឹក "Black Lightning" ពីមុនដែរ វាជាភាពយន្តវីរបុរសរុស្ស៊ី ដែលផ្តោតលើបុរសសាមញ្ញម្នាក់ ដែលមានឡានកម្លាំងពិសេសមួយ។ បើគ្មានឡាននោះ វីរបុរសយើងនឹងមិនអាចហោះចុះឡើងបានទេ (ឡាននោះចេះហោះណា) ហើយសង្គ្រោះអ្នកដែលជួបបញ្ហា។

Previous 1 2 3 Next 
Cinema Online, 9 សីហា 2017


ភាពយន្តទាក់ទង:
Cars 3 (10 Aug 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង