រូបភាព

មកជួបតួអង្គក្នុងរឿង "The Lego Ninjago Movie"

អ្នកសរសេរ: Florey DM


ពេលខ្លះ រឿងរ៉ាវគ្រួសាររញ៉េរញ៉ៃដូចសម្លកកូរ តែ Lloyd និងឪពុកគេបានជម្នះទៅហើយ! Lloyd ឬហៅថាជានីនចារបៃតង រួមជាមួយនឹងសម្លាញ់នីនចារសម្ងាត់គេ ត្រូវប្រយុទ្ធជាមួយឪពុកខ្លួន ដែលជាកំពូលមនុស្សអាក្រក់បំផុត គឺស្តេចត្រាញ់ Garmadon ដើម្បីការពារទីក្រុង Ninjago។ មកទស្សនាការប្រយុទ្ធដ៏សាហាវរវាងកូន និងឪពុកនៅពេលដែលភាពយន្តនេះចាក់បញ្ចាំងនៅរោងភាពយន្ត ខែកញ្ញានេះ។ តែមុននឹងទស្សនា យើងមកស្គាល់តួអង្គទាំងនេះសិន។


Lloyd (សម្តែងដោយ Dave Franco) ជានីនចារបៃតង (ថាមពលជាមូលដ្ឋានគេគឺថាមពលបៃតង
ហើយសត្វគេគឺ នាគនីនចារបៃតង) ជាលោកម្ចាស់ដែលដឹកនាំកម្លាំងនីនចារសម្ងាត់ ការពារទីក្រុង Ninjago។
ចៃដន្យអី គេក៏ជាកូននៃកំពូលតួចិត្តអាក្រក់ គឺលោកម្ចាស់ Garmadon ជីវិតគេមិនស្រួលនោះទេ។


លោកម្ចាស់អ៊ូ (សម្តែងដោយ Jackie Chan) ដែលខុសគេបងប្អូនគេ
ដោយរើសផ្លូវល្អដើរ សម្រាប់ជីវិត។ គេបង្រៀន Lloyd និងក្រុមនីនចារសម្ងាត់
ដើម្បីក្លាយជាលោកម្ចាស់នីនចារ។ ពេញដោយសប្បាយ និងភ្ញាក់ផ្អើល
ការបង្រៀនគាត់គឺមិនចេះធុញឡើយ។


លោកម្ចាស់ Garmadon (សម្តែងដោយ Justin Theroux) ជាមនុស្សចិត្តអាក្រក់បំផុត
ដោយប្រើសត្វប្រចាំខ្លួនគេ។ គេព្យាយាមធ្វើឱ្យទីក្រុងនោះក្លាយជារបស់គេ
ទោះបីត្រូវបរាជ័យប៉ុន្មានដងក៏ដោយ។

Previous 1 2 3 Next 
Cinema Online, 23 កញ្ញា 2017


ភាពយន្តទាក់ទង:
The Lego Ninjago Movie (22 Sep 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង