រូបភាព

មកជួបជាមួយ Brie Larson ក្នុងរឿង "Glass Castle"

អ្នកសរសេរ: Farah Hanis


មុននឹងទទួលបានជោគជ័យ អ្នកត្រូវតែឆ្លងកាត់រឿងរ៉ាវជូរចត់ជាច្រើន។ ដោយភាពយន្តនេះបង្ហាញពីទស្សនៈរបស់ Jeannette ពេលនាងនៅយុវវ័យ ទស្សនិកជនអាចទស្សនាភាពយន្តមួយនេះ ដែលវាជារឿងរ៉ាវបានកែប្រែនាង ទៅជាអ្នកសរសេរកាសែត នៅទីក្រុងញ៉ូវយ៉ក។ ដោយនាងមានម្តាយជាមនុស្សមិនសូវខ្វល់ ហើយមិនសូវចូលចិត្តការមើលថែគ្រួសារ Jeannette និងបងប្អូននាងបួននាក់ទៀត ត្រូវពឹងលើខ្លួនឯង ដើម្បីរកម្ហូបមកចម្អែតក្រពះពួកគេ។ វានៅមិនគ្រប់គ្រាន់នៅឡើយទេ ព្រោះតែពួកគេខកចិត្តនឹងប៉ារបស់ពួកគេ ដែលគាត់ជាមនុស្សប្រមឹក។ គាត់តែងជម្រុញចិត្តឱ្យកូនៗស្រមៃឃើញធំ ហើយឱ្យពួកគេរស់នៅ ដោយមិនចេះភ័យខ្លាច តែគាត់ប្រែជាមនុស្សមិនស្មោះត្រង់ និងមនុស្សបំផ្លាញ ពេលដែលគាត់ផឹកស្រាស្រវឹង។ ភាពយន្តនេះសម្តែងដោយជ័យលាភីពានរង្វាន់អូស្ការ Brie Larson ជាតួ Jeannette Walls រួមជាមួយ Naomi Watts, Woody Harrelson និង Max Greenfield។ រឿង "The Glass Castle" នឹងចាប់បញ្ចាំងនៅរោងភាពយន្ត ចាប់ពីថ្ងៃទី 1 កញ្ញា ឆ្នាំ 2017 នេះតទៅ។










Previous 1 2 3 4 5  ... Next 
Cinema Online, 2 កញ្ញា 2017


ភាពយន្តទាក់ទង:
The Glass Castle (01 Sep 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង